Yearendyearend1140x150

វៀតណាមរកឃើញវីរុសមានលក្ខណៈបំលែងថ្មីពីវ៉ារ្យ៉ង់របស់ឥណ្ឌានិងអង់គ្លេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មាន VN Express International

វៀតណាម៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសវៀតណាមបានរកឃើញវីរុស បំលែងថ្មី ដែលមានលក្ខណៈពីវ៉ារ្យ៉ង់របស់ឥណ្ឌានិងអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន VN Express International ។

លោករដ្ឋមន្រ្តី Nguyen Thanh Long បាននិយាយថា ការធ្វើសេនេទិចទៅលើអ្នកជំងឺ Covid-19 ជាច្រើននៅប្រទេសវៀតណាម បានបង្ហាញពីវត្តមាននៃវីរុសបំលែងថ្មី ទូទៅចំនួនពីរគឺទីមួយត្រូវបានរកឃើញនៅអង់គ្លេសនិងមួយទៀតមកពីប្រទេសឥណ្ឌា។

ក្រុមអ្នកជំនាញបាននិយាយថា វ៉ារ្យ៉ង់របស់អង់គ្លេសត្រូវបានគេជឿថា អាចឆ្លងបានច្រើនជាងបណ្តាញធម្មតា ខណៈដែលវ៉ារ្យ៉ង់របស់ឥណ្ឌា គឺអាចបញ្ជូនបាននិងងាយទទួលការបន្សាបអង្គបដិប្រាណនៃប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែវីរុសថ្មីមួយត្រូវបានគេរកឃើញនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ ដោយមានលក្ខណៈបំលែងពីវ៉ារ្យ៉ង់របស់អង់គ្លេសនិងឥណ្ឌា។

លោកឡុងបានមានប្រសាសន៍ទៀតថា ក្រសួងសុខាភិបាលនឹងប្រកាសពីវីរុសបំលែងថ្មីនៅលើផែនទីហ្សែនពិភពលោក ហើយវ៉ារ្យ៉ង់ថ្មីមិនទាន់ត្រូវបានគេដាក់ឈ្មោះនៅឡើយទេ។ ដោយរហូតមកដល់ពេលនេះប្រទេសវៀតណាមបានកត់ត្រាវត្តមាននៃវីរុសបំលែងថ្មីចំនួន ៧ ករណីមកពីអង់គ្លេស ឥណ្ឌានិងអាហ្វ្រិកខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង