Yearendyearend1140x150

លោក Bashar al-Assad ឈ្នះអាណត្តិទី ៤ ក្នុងការបោះឆ្នោតប្រធានាធិបតីស៊ីរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ស៊ីរី៖ សភាស៊ីរីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីស៊ីរី លោក បាសាអាល់អាសាដ (Bashar al-Assad )បានឈ្នះអាណត្តិ ៧ ឆ្នាំរបស់លោកជាលើកទី ៤ ក្នុងការប្រជែងជាប្រធានាធិបតីឆ្នាំ ២០២១ ។

លោក Hamoudeh Sabbagh អ្នកតំណាងរាស្ត្របាននិយាយថា លោកអាសាដបានឈ្នះ ៩៥,១ ភាគរយ នៃសំឡេងឆ្នោត ផ្ទុយពី ៨៨,៧ ភាគរយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៤ ។

លោកបាននិយាយថាប្រហែលជា ១៤ លាននាក់ដែលគេបានរំពឹងទុក ប៉ុន្តែអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១៨ លាននាក់ក្នុងនិងក្រៅប្រទេសស៊ីរីបានទៅបោះឆ្នោតរបស់ពួកគេជាមួយនឹងអត្រាអ្នកទៅបោះឆ្នោត ៧៨,៦៤ ភាគរយ។

គូប្រជែងរបស់លោកអាសាដអតីតរដ្ឋមន្ត្រីខុទ្ទកាល័យលោក Abdallah Saloum Abdallah និង ប្រធានគណបក្សប្រឆាំងស៊ីរីលោក Mahmoud Ahmed Marei បានឈ្នះ ៣,៣ និង ១,៥ ភាគរយនៃសំឡេងឆ្នោត។

រដ្ឋធម្មនុញ្ញស៊ីរីបានចែងថា ប្រធានាធិបតីគ្រប់រូបដែលត្រូវបានជ្រើសរើសដោយប្រជាជននឹងត្រូវកាន់អំណាចរយៈពេល ៧ ឆ្នាំ។ លោកអាសាដបានស្នងតំណែងឪពុករបស់លោក គឺលោក Hafez al-Assad ជាប្រធានាធិបតីស៊ីរីក្នុងឆ្នាំ ២០០០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង