Yearendyearend1140x150
Img 0571

ឣ្នកចាក់វ៉ាក់សាំងកូវីដ១៩រួច ឣាចមានឣង់ទីគ័រនៅក្នុងខ្លួនមួយឆ្នាំឬមួយជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អន្តរជាតិ៖ ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩រួច វាអាចមានអង់ទីគ័រនៅក្នុងខ្លួនរយៈពេលមួយឆ្នាំ ឬរហូតដល់ពេញមួយជីវិត។

កាសែតញូវយ៉កថាមស៍បានរាយការណ៍ថា យោងតាមរបាយការណ៍ស្រាវជ្រាវពីរដាច់ដោយឡែកពីគ្នាបាន បង្ហាញថា ភាគច្រើននៃអ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយរួច នៅពេលដែលចាក់វ៉ាក់សាំងកូវីដ១៩រួច គឺមិនចាំបាច់ចាក់ថ្នាំជម្រុញបន្ថែម(booster)ទេ។

ប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ប្រហែលជាត្រូវការចាក់ថ្នាំជម្រុញបន្ថែម។

ការស្រាវជ្រាវក៏បានបង្ហាញថា មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលចាក់វ៉ាក់សាំងរួចមិនអាចបង្កើតបានជាអង់ទីគ័រក្នុងខ្លួន។

កាសែតនេះក៏បានរាយការណ៍បន្តថា យោងតាមរបាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង 《ទស្សនាវដ្តីធម្មជាតិ》បានបង្ហាញថា កោសិកាក្នុងខ្លួនមនុស្សអាចរក្សាការចងចាំវីរុសនៅក្នុងខួរឆ្អឹង និងអាចផលិតអង់ទីគ័រនៅពេលចាំបាច់។

របាយការណ៍មួយទៀតបានចង្អុលបង្ហាញថា កោសិកា B នៃការចងចាំនេះ អាចនៅក្នុងខ្លួនមនុស្សរយៈពេលមួយឆ្នាំបន្ទាប់ពីបានឆ្លងជំងឺកូវីដ១៩ ហើយនឹងបន្តលូតលាស់និងពង្រឹងខ្លួនថែមទៀត។

មានអ្នកឯកទេសខ្លះបានចង្អុលបង្ហាញថា ទស្សនៈនៃការសិក្សាកាន់តែច្រើនឡើងៗគឺមានភាពដូចគ្នា ដែលបានយល់ថារាងកាយមនុស្សនឹងផលិតអង់ទីគ័របន្ទាប់ពីឆ្លងឬចាក់វ៉ាក់សាំងកូវីដ១៩រួច ហើយវាទំនងជាបង្កើតអង់ទីគ័រការពារបានពេញមួយជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង