Cct850x100 1
1800px x h300px kh

កម្ពុជាអាចលើកលែងការធ្វើចត្តាទ្បីស័កចំពោះទេសចរអន្តរជាតិចាក់វ៉ាក់សាំងហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាងភ្ញៀវបរទេសមកកម្ពុជា

ភ្នំពេញ៖ កម្ពុជាអាចការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌនៃការធ្វើចត្តាទ្បីស័កទាំងស្រុង ចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា តាមប្រព័ន្ធវីដេអូ (Video Conference) ពិភាក្សាសម្រេចលើឯកសារទស្សនាទានស្តីពីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះអង្គប្រជុំបានឯកភាពនិងសម្រេចដាក់ចេញនូវផែនការសកម្មភាពអាទិភាពមួយចំនួនរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

ជាលទ្ធផលក្នុងកិច្ចប្រជុំ ការអនុវត្តគម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ និង សង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានពន្យល់ប្រាប់សារព័ត៌មានស៊ីស៊ីថាសម៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ទីផ្សារបៃតង គឺសំដៅលើតំបន់ដែលមិនមានហានិភ័យនៃការឆ្លងកូវីដ១៩ ហើយបើក្នុងករណីឆ្លង ក៏កម្រិតនៃការឆ្លងមានការឆ្លងតិចតួចបំផុតដែលអាចគ្រប់គ្រងបាន។

យោងតាមលទ្ធផលកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍ បានអះអាងថា ក្រសួងទេសចរណ៍មានគម្រោងសាកល្បងនៃការបើកទេសចរណ៍ជាបណ្តើរៗនេះនឹងផ្តោតលើការកសាងទំនុកចិត្តសម្រាប់ទេសចរ (Build Trust and Confident), ការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌនៃការធ្វើចត្តាទ្បីស័កទាំងស្រុងចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង និង ការសម្រួលតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យ ដើម្បីធានាការប្រកួតប្រជែងក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង