Yearendyearend1140x150

ភាគីចិនថ្វាយម៉ាសវេជ្ជសាស្ត្រដល់ព្រះមហាក្សត្រនៃកម្ពុជានិងសម្តេចម៉ែ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានចេញផ្សាយថា កាលពីថ្ងៃទី២៤ ខែឧសភា ២០២១ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីប្រគល់និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ ម៉ឺនបន្ទះដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងពិធីខាងលើផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង