ចិន៖ ប្រជាជនមកពីទូទាំងប្រទេសចិននៅព្រឹកថ្ងៃច័ន្ទនេះ បានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដើម្បីគោរពវិញ្ញាណក្ខន្ធចុងក្រោយចំពោះលោក យាន ឡុង ភីង ដែលជាបិតាស្រូវអង្ករអ៊ីប្រ៊ីត” របស់ប្រទេសចិនដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ក្នុងអាយុ ៩១ ឆ្នាំ។ ទោះបីជាថ្ងៃធ្វើការមមាញឹកក៏ដោយក៏អ្នកកាន់ទុក្ខជាច្រើនបានបង្ហាញនិងដាក់កម្រងផ្កានៅឯឆាងសារដ្ឋធានីនៃខេត្តហ៊ូណានប្រទេសចិន។