Yearendyearend1140x150

រកឃើញអ្នកជាសះស្បើយពីកូវីដចំនួន ១៤១នាក់ទៀតនៅខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសពីករណីជាសះស្បើយរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ១៤១នាក់បន្ថែមទៀត នៅខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍ស្ដីពីករណីជាសះស្បើយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំណោមអ្នកជាសះស្បើយទាំង ១៤១នាក់ខាងលើនោះ រួមមាន៖ 

១. មណ្ឌលព្យាបាល​ Crystal 07 ចំនួន​ ៦៤នាក់​ ​(ខ្មែរ ៣០នាក់ និងឥណ្ឌូនេស៊ី​ ៣៤នាក់)

២. មណ្ឌលព្យាបាល​ Parama ចំនួន​ ១៨នាក់​ (ខ្មែរ​ ០៦នាក់ និងថៃ​ ១២នាក់)

៣. មណ្ឌលព្យាបាល​តាឡាក់​ ​ចំនួន​ ០៨នាក់​ (ខ្មែរ​​ ០៧នាក់ និងឥណ្ឌូនេសុី​ ០១នាក់)​

​ ៤. មណ្ឌលព្យាបាល​ តាំងប៊ុនហេង​ ចំនួន​ ២១នាក់ ​(ខ្មែរ​ ១៦នាក់​ , ឥណ្ឌូនេសុី​ ០៤នាក់ និងថៃ​ ០១នាក់)

៥. មណ្ឌលព្យាបាល​ Grand Diamondចំនួន​ ២៤នាក់​ (ខ្មែរ​ ០៦នាក់ , ម៉ាឡេសុី ០១នាក់, ថៃ​ ១៦នាក់ និងឥណ្ឌូនេសុី​ ០១នាក់) 

៦. សាកលវិទ្យាល័យ​មានជ័យ​​ចំនួន​ ០៦នាក់​ (ជនជាតិខ្មែរ​ ០៦នាក់)។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង