Cct850x100 1
1800px x h300px kh

អ្នកជំងឺកូវីដ១៩ ទៅកក់សក់នៅហាង«អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
(ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែឧសភា បានជម្រាបដំណឹងថា អ្នកដែលបានទៅ« អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា» សូមតាមដានសុខភាព ព្រោះមានអ្នកជំងឺកូវីដ១៩​​ ទៅកក់សក់ នៅទីតាំងខាងលើនេះចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែ ឧសភា ខណៈដែលអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅមិនទាន់បានទៅយកសំណាកនៅឡើយ។

ជាមួយនឹងករណីនេះ អាជ្ញាធរ បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ពិសេសប្រជាពលរដ្ឋបានទៅ «អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា» ដែលមានទីតាំងផ្ទះលេខ៦ ​ផ្លូវលេខ ​៥៦៦ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

Khcct banner

អត្ថបទទាក់ទង