Cct850x100 1
1800px x h300px kh

មន្ត្រីពាណិជ្ជកម្មថាក្រុមហ៊ុនយីហោ“TESLA” មិនទាន់ចុះបញ្ជីពាណិជ្ជកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរសង្កាត់កាកាបទី១ នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម។

បើតាមលោក សៀង ថៃ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” មិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម ដូច្នេះហើយបានជាមន្ត្រីពាណិជ្ជកម្មបានចុះត្រួតពិនិត្យ និងធ្វើការណែនាំចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង