Yearendyearend1140x150

អ្នកដែលបានទៅ«ធនាគារABAសាខាបាក់ទូក»សូមតាមដានសុខភាពរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែឧសភា  បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធនាគារ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មក រា (អគារ ឌីឡាណូ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក។ សូមតាមដានសុខភាពរបស់ខ្លួន មូលហេតុអ្នកជំងឺកូវីដ១៩ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ អ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩ មានចំនួន ៣ នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ។

ដូច្នេះក្នុងករណីអ្នកពាក់ព័ន្ធមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង