Yearendyearend1140x150
Img 0571

«២០នាក់»ទៀតនៅខេត្តព្រៃវែងធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) មានស្រុកពាមរក៍ ០៨នាក់, ស្រុកបាភ្នំ ០១នាក់, ស្រុកព្រះស្តេច ០២នាក់, ស្រុកពារាំង ០២នាក់, ស្រុកស្វាយអន្ទរ ០២នាក់, ស្រុកកញ្ជៀច ០១នាក់, ស្រុកសុីធរកណ្តាល ០៣នាក់ និងក្រុងព្រៃវែង ០១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ព្រៃវែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង