Cct850x100 1
1800px x h300px kh

ឥណ្ឌាកត់ត្រាករណីស្លាប់ដោយសារCovid-19 ឈានដល់ ៣០ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CCTV Plus

ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារCovid-19 ក្នុងប្រទេសឥណ្ឌាបានឈានដល់ចំណុចកំពូលចំនួន ៣០០.០០០ ករណី ខណៈប្រទេសនេះនៅតែបន្តវិធានការប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ។សារព័ត៌មាន BBC ។

ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកស្លាប់មិនពិតប្រាកដទេ អាចនឹងមានច្រើនជាងនេះ ដោយសារអ្នកស្លាប់ជាច្រើនទៀត មិនត្រូវបានកត់ត្រាជាផ្លូវការ។

ប្រទេសឥណ្ឌាបានកត់ត្រាករណីចំនួន ២៦ លានករណី ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសនេះក៏ជាប្រទេសទី ៣ ក្នុងពិភពលោកដែលមានអ្នកស្លាប់ច្រើនជាង ៣០ ម៉ឺននាក់នៅពីក្រោយសហរដ្ឋអាមេរិកនិងប្រេស៊ីលផងដែរ។ ដោយឥណ្ឌាបានចំណាយចំណាយពេលតិចជាងមួយខែដើម្បីកត់ត្រាការករណីជាង ១០០,០០០ នាក់ចុងក្រោយ។

រលកទី ២ ដែលអាចសម្លាប់មនុស្សក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានគ្របដណ្ដប់លើប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា ដោយមន្ទីរពេទ្យកំពុងព្យាយាមទប់ទល់នឹងការហូរចូលនៃអ្នកជំងឺ ថ្នាំសំខាន់ៗ និងអុកស៊ីសែនដែលមិនគ្រប់គ្រាន់៕

Khcct banner

អត្ថបទទាក់ទង