Yearendyearend1140x150

ប្រជាជនចិនជាង ៣០ម៉ឺននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តជាំងស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនាពេលថ្មីៗនេះ នៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជាង ៣០៩.០០០ នាក់នៅក្នុង ៥២ ស្រុក គិតត្រឹមថ្ងៃសៅរ៍។

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តជាំងស៊ីបានឱ្យដឹងថា រហូតមកដល់ពេលនេះទឹកជំនន់បានវាយប្រហារតំបន់នេះ ចាប់តាំងពីថ្ងៃទី ១៩ ខែឧសភាដោយបង្ខំឱ្យមានការផ្លាស់ប្តូរទីលំនៅជាបន្ទាន់របស់ប្រជាជនប្រមាណ ៧.៥០៩ នាក់។ នៅតាមភូមិភ្នំទឹកភ្លៀងខ្លាំងបានបង្កជាការបាក់ដី លិចទឹកដីស្រែនិងខូចផ្លូវផងដែរ។

រដ្ឋាភិបាលក្នុងតំបន់បានជម្លៀសប្រជាជនភ្លាមៗ ទៅកាន់ទីសុវត្ថិភាពនិងបានបញ្ជូនក្រុមជួយសង្គ្រោះដើម្បីធ្វើការជួសជុល។

ជំនន់ទឹកភ្លៀងច្រើនថ្ងៃបណ្តាលឱ្យកម្ពស់ទឹកហក់ឡើងទូទាំងខេត្តនៅម៉ោង ២០ ៖ ០០ កាលថ្ងៃសៅរ៍ កំរិតទឹកនៅស្ថានីយ៍ជលសាស្រ្តXingzi នៃបឹង Poyang ដែលជាទឹកសាបធំជាងគេរបស់ប្រទេសបានឡើងដល់ ១៧,១២ ម៉ែត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង