Yearendyearend1140x150

Update៖ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង២លាន២សែននាក់ គិតត្រឹមថ្ងៃទី២៣ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ២,២២៦,៨៦០ នាក់ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំង Sinopharm សរុបមានចំនួន ៩០៩ ៤៧១ នាក់, វ៉ាក់សាំង Covishield សរុបមានចំនួន ១៥៧ ១៧៥ នាក់ និងវ៉ាក់សាំងSinovac សរុបមានចំនួន ១, ២០៣, ២១៤ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

យោងរបាយការណ៍អ្នកដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១សរុបមាន ២,២៦៩,៨៦០ នាក់ ក្នុងនោះមានស្រ្តីចំនួន ១, ០៥៨ , ១៨១ នាក់។ ចំណែកអ្នកបានចាក់វ៉ាក់សាំងលើកទី២សរុបមាន ១, ៥៧០, ១៦៧ នាក់ ក្នុងនោះមានស្រ្តីចំនួន ៦៨៩ ៤០៩ នាក់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងមាន ២២,៧០% ធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង