Yearendyearend1140x150

អ្នកដែលពាក់ព័ន្ធ«រោងចក្រយូលី» ខេត្តស្វាយរៀង សូមតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ស្វាយរៀង៖ អ្នកដែលពាក់ព័ន្ធនឹងកម្មករ កម្មការនី ឬចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករនៅ«រោងចក្រយូលី» ខេត្តស្វាយរៀង សូមតាមដានសុខភាពរបស់ខ្លួន ឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក។ 

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានអំពាវនាវឱ្យបងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករ នៅក្នុងរោងចក្រយូលី ១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ទៅតេស្តមេរោគកូវីដ១៩ ប្រសិនបើសង្ស័យ។

 រដ្ឋបាលខេត្តស្វាយរៀង បានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត តាមរយៈ លេខទូរសព្ទ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ 


 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង