Yearendyearend1140x150
Img 0571

ក្រុមវេជ្ជបណ្ឌិតចិនព្យាករណ៍ថា “ចំនួនអ្នកឆ្លងកូវីដនៅកម្ពុជាអាចកើនជាង៤ម៉ឺននាក់នៅខែសីហា”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវេជ្ជបណ្ឌិតចុង ណានសាន ជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន និងជាអ្នកឯកទេសជំងឺផ្លូវដង្ហើមដ៏ល្បីឈ្មោះរបស់ប្រទេសចិន។

ភ្នំពេញ៖ចំនួនអ្នកឆ្លងជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាអាចនឹងកើនលើស ៤ម៉ឺនករណីនៅក្នុងខែសីហាខាងមុខនេះ។នេះបើយោងតាមការព្យាករណ៍របស់ក្រុមការងារលោកវេជ្ជបណ្ឌិតចុង ណានសាន ជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន និងជាអ្នកឯកទេសជំងឺផ្លូវដង្ហើមដ៏ល្បីឈ្មោះរបស់ប្រទេសចិន។

យោងតាមរបាយការណ៍ព្យាករណ៍ពន្យល់ថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែសីហា ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា ជាមធ្យមក្នុងមួយថ្ងៃនឹងមានករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ១៦៦ករណី។ការព្យាករណ៍ដដែលបន្តថា នៅថ្ងៃទី ១ ខែមិថុនា ករណីវិជ្ជមានកូវីដ១៩សុរបនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនដល់ចំនួន ២៨៨៧៨ ករណី ហើយកំរិតខ្ពស់បំផុតអាចឈានដល់ ៣៣១៥៧ ករណី។

រហូតដល់ថ្ងៃទី ១ ខែកក្កដា គេបានព្យាករណ៍ថា ចំនួនករណីវិជ្ជមានកូវីដ១៩សរុបនៅក្នុងម្ពុជាអាចនឹងកើនឡើងដល់ ៣៧២៧៨ ហើយអាចឈានដល់ ៤១៩០៣ ករណី។ឈានដល់ថ្ងៃទី ៦ ខែសីហា ប្រព័ន្ធព្យាករណ៍នេះបានព្យាករណ៍ថា ចំនួនករណីវិជ្ជមានកូវីដ១៩សុរបនៅកម្ពុជាអាចនឹងកើនឡើងលើសពី ៤ ម៉ឺននាក់ ចំនួនករណីវិជ្ជមានកូវីដ១៩ដែលបានព្យាករណ៍គឺ៤០០២០ករណី ហើយកំរិតខ្ពស់បំផុតអាចកើនដល់ ៤៤៦៨៧ករណី ។

តែយ៉ាងណា ការព្យាករណ៍ខាងលើក៏បានបង្ហាញថា៖ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែសីហា ជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសកម្ពុជានឹងមានការថយចុះបន្តិច ដោយគេបានព្យាករណ៍ថា ករណីវិជ្ជមានថ្មីជាមធ្យមក្នុងមួយថ្ងៃគឺ ៦០ ករណី ។

គួរបញ្ជកា់ថា ប្រព័ន្ធព្យាករណ៍ការរីករាលដាលនៃជំងឺកូវីដ១៩របស់ក្រុមការងារលោកចុង ណានសាន គឺធ្វើការវិភាគដោយផ្អែកទៅលើទិន្នន័យប្រចាំថ្ងៃផ្លូវការរបស់ប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ ប្រព័ន្ធនេះបានព្យាករណ៍ទិន្នន័យក្នុងប្រទេសកម្ពុជាដល់ថ្ងៃទី ១៩ ខែសីហា ដោយបានព្យាករណ៍ថារហូតដល់ថ្ងៃទី១៩ ខែសីហា ចំនួនករណីវិជ្ជមានកូវីដ១៩សរុបរបស់ប្រទេសកម្ពុជាអាចកើនដល់ ៤០៣០០ ករណី ហើយកំរិតខ្ពស់បំផុតត្រូវបានព្យាករណ៍ថាអាចមានចំនួន ៤៤៩៧១ ករណី។

គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៥,២០៥នាក់ ជាសះស្បើយសរុបចំនួន ១៧,៧០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៧,៥០៤នាក់ ហើយករណីស្លាប់សរុប ១៧៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង