Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាល៖ "ការបិទខ្ទប់នឹងវិលមកវិញ បើពលរដ្ឋមិនចូលរួមគោរព"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ឧសភានេះ បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវមានការការពារជាប្រចាំចំពោះជំងឺកូវីដ-១ឥ ខណៈដែលជំងឺនេះ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ហើយលទ្ធភាពពីការបិទខ្ទប់នឹងវិលត្រឡប់មកវិញនៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ បើពលរដ្ឋមិនចូលរួម។

លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅថ្ងៃនេះថា "បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ពលរដ្ឋមួយចំនួនចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ដូច្នេះពលរដ្ឋត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​។

អ្នកនាំពាក្យរូបនេះ បានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​ ឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

លោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិនបើ​​ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ​ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញ តាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវទុកជាមុន​ទេនោះ​ មិនយូរមិនឆាប់​ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត​និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។

ចាប់ពីស្អែកថ្ងៃទី២២ នេះតទៅ តំបន់លឿងនៅរាជធានីភ្នំពេញ នឹងត្រូវបិទបញ្ចប់បម្រាមគោចរ (អាចធ្វើដំណើរគ្រប់ពេលវេលាជាធម្មតា) ហើយអាជីវកម្មលក់ដូរចំណីអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ភេសជ្ជៈផ្សេងៗ អាចទទួលអតិថិជនអង្គុយហូបចុកនៅក្នុងហាងបាន។នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៕

Khcct banner

អត្ថបទទាក់ទង