Yearendyearend1140x150
Img 0571

រដ្ឋមន្រ្តីក្រសួងកសិកម្មក្រើនរំលឹកដល់ម្ចាស់ចម្ការស្វាយទាំងអស់ឱ្យរួសរាន់ចុះបញ្ជីកសិដ្ឋានដាំស្វាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែស្វាយស្តង់ដារ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម បានក្រើនរំលឹកសារជាថ្មីម្តងទៀតចំពោះអ្នកដាំដុះស្វាយទាំងអស់នៅកម្ពុជា ឱ្យរួសរាន់ចុះបញ្ជីកសិដ្ឋានដាំស្វាយដើម្បីរក្សាបាននូវទីផ្សារ ហើយផ្លែស្វាយមានគុណភាពល្អតាមស្តង់ដារ។ ការក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា អ្នកដាំដុះស្វាយមានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយធ្លាក់ចុះនៅតាមតំបន់មួយចំនួន។

យោងតាមខ្លឹមសារបង្ហោះនៅក្នុងគណនីយហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់ ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងមិនទាន់បានមកចុះបញ្ជីត ត្រូវទោះចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម។

ឯកឧត្តមបញ្ជាក់ថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។

ទន្ទឹមនឹងនេះ ឯកឧត្តមសង្ឃឹមថា ម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជីពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹងមកបន្តទៀតឡើយ។

គួរបញ្ជាក់ថា ក្នុងគោលដៅជំរុញការនាំផ្លែស្វាយទៅប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ញើជូនកសិដ្ឋានដែលបានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយ ទៅកាន់ប្រទេសចិនចំនួន២៥កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាង សង់រួចរាល់ចំនួន ៣បន្ថែមទៀតទៅប្រទេសចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ សរុបមក កម្ពុជានឹងមាន កសិដ្ឋានចំនួន៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន០៤ ដែលប្រទេសចិន នឹងពិនិត្យ សម្រេចអនុញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង