Cct850x100 1
1800px x h300px kh

អាជ្ញាធរ«ក្រុងប៉ោយប៉ែត»ខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ ១១៧នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដនៅ«ក្រុងប៉ោយប៉ែត» ចំនួន ១១៧នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ឧសភា ២០២១ នេះ ដែលជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្នុងនោះមានប្រជាពលរដ្ឋជនជាតិខ្មែរ និងជនបរទេសផងដែរ។ នេះបើតាមសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន នៅរសៀលនេះ។

យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មី  ចំនួន ១១៧នាក់ នៅក្រុងប៉ោយប៉ែត ដូចខាងក្រោម៖ 

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានផ្ដល់ព័ត៌មាន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមានកូវីដដែលអាជ្ញាធរបានបញ្ជាក់បង្ហាញដូចខាងលើនោះ  សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង ១១៧នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩ ដោយនៅតែបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត។

សូមបញ្ជាក់ថា ជាមួយនឹងករណីនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឧត្បាតកូវីដ-១៩ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យសំណាក ដាក់ឱ្យធ្វើចត្តាឡីស័ក ករណីរកឃើញលទ្ធផលវិជ្ជមាន បន្តព្យាបាល ការពារទប់ស្កាត់ឱ្យបានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ 


Khcct banner

អត្ថបទទាក់ទង