Cct850x100 1
1800px x h300px kh

អ៊ីស្រាអែលមិនស្តាប់ការស្នើរបស់អាមេរិកដែលឱ្យបន្ថយការវាយប្រហារនៅតំបន់ហ្កាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក Biden ប្រធានាធិបតីអាមេរិកជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។រូបភាព៖Pool/Getty 

ហ្កាហ្សា៖ លោក Biden ប្រធានាធិបតីអាមេរិកជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ។ក្នុងកិច្ចពិភាក្សានោះ លោកប្រធានាធិបតីអាមេរិក បានស្នើសុំឱ្យលោក Netanyahu បន្ធូរបន្ថយឱ្យបានឆាប់ៗ។តែការស្នើសុំនេះ ភាគីអ៊ីស្រាអែលមិនស្តាប់នោះទេ។

ក្នុងពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Biden ប្រធានាធិបតីអាមេរិកបានថ្លែងការរំពឹងទុកថា ការប៉ះទង្គិចអាចត្រូវបន្ធូរបន្ថយឱ្យបានឆាប់ៗ ។ តែលោក Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្រិការយោធានៅតំបន់ហ្កាហ្សាទៀត ។

នេះជាលើកទី ៤ ដែលលោក Biden បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ ពេលជួបពិភាក្សាតាមទូរស័ព្ទលើកទី ៣ លោក Biden បានបង្ហាញគោលជំហរលើកដំបូងស្តីពីការគាំទ្រចំពោះការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

ថ្មីៗកន្លងទៅនេះ ការប៉ះទង្គិចរវាងអង្គការប្រដាប់អាវុធនៅតំបន់ហ្គាហ្សាស្ទ្រីបរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបន្តឡើងកម្តៅ បណ្តាលឱ្យមនុស្សជាច្រើនរួមទាំងស្ត្រីនិងកុមារស្លាប់បាត់បង់ជីវិតនិងរងរបួស ដែលនាំឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ៕អត្ថបទ៖ Cri ccfr

Khcct banner

អត្ថបទទាក់ទង