Yearendyearend1140x150

បុរសជាជាងដែកម្នាក់នៅខេត្ត«ប៉ៃលិន»រកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ទទួលបានពីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១ ករណី លើបុរសជនជាតិខ្មែរម្នាក់ឈ្មោះ គីម បូនី អាយុ ៤២ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅអចិន្ត្រៃយ៍នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ពីប្រវត្តិនៃការឆ្លងជំងឺកូវីដនោះ គឺបុគ្គលឈ្មោះ គឹម បូនី ធ្លាប់បានប៉ះពាល់ជាមួយអ្នកចែកចាយជីកសិកម្មឱ្យក្រុមហ៊ុនគោខ្មែរម្នាក់ មានឈ្មោះ នុម ដុង ភេទប្រុស អាយុ ៣៦ឆ្នាំ រកឃើញមានជំងឺកូវីដកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលមានអាសយដ្ឋាននៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបានមកស្នាក់ក្នុងខេត្តប៉ៃលិនចំនួនពីរយប់ គឺនៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២១ បានចូលចែកចាយផលិតផលកសិកម្មនៅ«ដេប៉ូលក់ចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជចំនួន ០២កន្លែង , សណ្ឋាគារ ០២កន្លែង និងអាហារដ្ឋាន ០១កន្លែង»។ ក្រោយមកអាជ្ញាធរខេត្ត បានចេញសេចក្តីសម្រេចឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្នរួចរាល់ហើយ។ 

ប្រវត្តិនៃការធ្វើដំណើរ 

- នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ គឹម បូនី បានទៅទិញថ្នាំពេទ្យនៅកន្លែងឈ្មោះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ កឹម សំណាង មានអាសយដ្ឋាននៅភូមិ អូរតាពុកក្រោម សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ដោយឡែក ចំពោះមនុស្សចំនួន ០៨ នាក់ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឈ្មោះ គីម បូនី ដែលក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានតម្រូវឱ្យធ្វើចត្តាឡីស័ក និងបានយកវត្ថុសំណាកទៅពិនិត្យដើម្បីរកជំងឺកូដ-១៩ កំពុងរង់ចាំលទ្ធផល មានឈ្មោះរួមមាន៖ 

១. ឈ្មោះ ស៊ី សោភ័ណ្ឌ ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ មេផ្ទះ ត្រូវជាប្រពន្ធ 

២. ឈ្មោះ ណាត ម៉េងជូ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន 

៣. ឈ្មោះ ណាត មុយទៀង ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន 

៤. ឈ្មោះ ណាត ម៉េងរក្សា ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន 

៥. ឈ្មោះ ណាត ម៉េងអាន ភេទប្រុស អាយុ ០៧ ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន 

៦. ឈ្មោះ ស៊ុន សេង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ផ្សារដែក ឬកូនជាង

៧. ឈ្មោះ ខុម ខន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ ផ្សារដែក ត្រូវជាកូនជាង 

៨. ឈ្មោះ វី សាវីន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ផ្សារដែក ត្រូវជាកូនជាង។ 

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការ ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកទាំងអស់ខាងលើ សូមតាមដានសុខភាព និងត្រូវយក វត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» ឱ្យមានប្រសិទ្ធភាពខ្ពស់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ប៉ៃលិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង