Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន៖ "បើគ្មានជំនួយពីចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំអាស៊ានកន្លងទៅ។ 

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ២០ ឧសភានេះ បានថ្លែងបកស្រាយពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងមហាអំណាចចិន។ក្នុងការបកស្រាយនោះសម្តេច ហ៊ុន សែន បានថ្លែងពីជំនួនរបស់ប្រទេសចិនដែលជួយកម្ពុជា​ជាច្រើនទាំងការ​សាង​សង់ផ្លូវ​ ស្ពាន និងជួយកម្ពុជានៅពេលដែលប្រជាជនកម្ពុជាមានទុក្ខ។ សម្តេចបានចោទជាសំណួរវិញថា បើគ្មានការជួយជំនួយពីប្រទេសចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា?

ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពីអនាគតរបស់អាស៊ីនៅថ្ងៃនេះសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចូលរួមផ្តល់ជំនួយមកដល់កម្ពុជាជាច្រើនដូចជា ការសាងសង់ផ្លូវ ស្ពាន និងជាពិសេសបានជួយប្រជាជនកម្ពុជាក្នុងពេលដែលកំពុងជួបការលំបាកឆ្លងកូវីដ-១៩ តាមរយៈផ្តល់ជំនួយវ៉ាក់សាំងជាដើម។

សម្តេច ហ៊ុន សែន បានចោទជាសំណួរថា បើគ្មានជំនួយពីប្រទេសចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា?ហើយសម្តេចឱ្យមិត្តបរទេស ឬ អ្នកវិភាគមួយចំនួនដែលតែងតែរិះគន់កម្ពុជាជួយរកចម្លើយចំពោះសំណួរនេះ។

តែយ៉ាងណាក៏ដោយ បើទោះបីកម្ពុជានិងចិនមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាតែភាគីទាំងពីរនៅតែគោរពគ្នាទៅវិញទៅមកដោយមិនមានការបំពានច្បាប់ជាតិ ឬអន្តរជាតិណាមួយនោះទេ។ហើយប្រទេសកម្ពុជាប្រកាន់ជំហរយ៉ាងរឹងមាំគោរពតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។

សម្តេច ហ៊ុន សែន បានសង្គត់ធ្ងន់ថា តាំងពីដើមមកប្រទេសកម្ពុជាមិនដែលបិទទ្វាមិនទទួលជំនួយ ឬការមកវិនិយោគ ការអភិវឌ្ឍន៍ពីបណ្តាប្រទេសណាមួយនោះទេ។ហើយកម្ពុជាតែងតែស្វាគមន៍ជានិច្ចប្រទេសជាមិត្តថា អាមេរិក ចិន ឬប្រទេសដ៏ទៃទៀត៕

Khcct banner

អត្ថបទទាក់ទង