Yearendyearend1140x150

អ៊ីស្រាអែលបន្តវាយប្រហារទៅលើតំបន់ហ្គាហ្សាខណៈបទឈប់បាញ់ត្រូវបានរាំងស្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ីស្រាអែល៖ ជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានបន្តរហូតដល់ថ្ងៃពុធ បង្កឱ្យមានមនុស្សស្លាប់និងខូចខាតកាន់តែច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពផុយស្រួយនៅក្នុងតំបន់ខណៈដំណោះស្រាយបទឈប់បាញ់ដែលបារាំងបានស្នើកាលពីថ្ងៃអង្គារត្រូវបានរារាំងជាថ្មីម្តងទៀតដោយសហរដ្ឋអាមេរិក ទោះបីជាមានការអំពាវនាវយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់គ្នាពីភាគីទាំងសងខាង។

យោងតាមស្ថិតិចុងក្រោយពីផ្នែកសុខាភិបាលនៃតំបន់ហ្គាហ្សាស្ទ្រីបការវាយប្រហារតាមអាកាសនិងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២១៩ នាក់ក្នុងនោះមានកុមារចំនួន ៦៣ នាក់ និងមនុស្សជាង ១៥០០ នាក់បានរងរបួសហើយប្រជាជនប៉ាឡេស្ទីនជិត ៦ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ។

នៅថ្ងៃពុធនេះផងដែរ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបន្តការវាយប្រហារដោយរ៉ុក្កែតរបស់ពួកគេទៅលើអ៊ីស្រាអែល ដែលធ្វើឲ្យមនុស្សចំនួន ១២ នាក់មកពីខាងអ៊ីស្រាអែលបានស្លាប់ចំពេលមានជម្លោះនេះដោយមនុស្សរាប់រយនាក់បានរងរបួស។

ប្រភពពីមន្ទីរសុខាភិបាលនិងសន្តិសុខនៃតំបន់ហ្គាហ្សាស្ទ្រីបបានបង្ហើបឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនិងទម្លាក់គ្រាប់បែកជាច្រើននៅលើតំបន់ហ្គាហ្សាស្ទ្រីពីកណ្តាលអធ្រាត្រនៅថ្ងៃអង្គារដល់ព្រឹកព្រលឹមថ្ងៃពុធ ដោយនិយាយថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនិងទម្លាក់គ្រាប់បែកលើ តំបន់ហ្គាហ្សាស្ទ្រីបរយៈពេល ១០ ថ្ងៃជាប់ៗគ្នា។

ការវាយប្រហារពីអ៊ីស្រាអែលនៅតែបន្ត ដោយមានអគារ ផ្ទះល្វែង ហេដ្ឋារចនាសម្ព័ន្ធ និងសូម្បីតែដីស្រែក៏ជាគោលដៅសម្រាប់ការវាយប្រហារ។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅហ្គាហ្សាស្ទ្រីបក៏បានបន្តបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលផងដែរ។

ការិយាល័យប្រធានាធិបតីបារាំងបាននិយាយកាលពីថ្ងៃអង្គារថា នៅថ្ងៃអង្គារបារាំងរួមជាមួយអេហ្ស៊ីបនិងហ្សូដង់បានស្នើដំណោះស្រាយជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងការសម្របសម្រួលដោយអំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅក្នុងជម្លោះអ៊ីស្រាអែល - ហ្គាហ្សា។

ដំណោះស្រាយនេះក៏បានជំរុញឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយ។

ទោះយ៉ាងណាក៏ដោយអ្នកការទូតសហរដ្ឋអាមេរិកជាច្រើននាក់បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះប្រេសិតសហរដ្ឋអាមេរិកបានថ្លែងថា ដំណោះស្រាយដែលបានស្នើឡើងនៅពេលនេះ នឹងមិនជួយសម្រួលដល់ស្ថានភាពនោះទេ។

ដោយសារតែការរាំងស្ទះរបស់សហរដ្ឋអាមេរិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនទាន់អាចចេញសេចក្តីថ្លែងការណ៍រួមស្តីពីជម្លោះដែលកំពុងផ្ទុះឡើងនេះទេ។

មហាសន្និបាតរបស់សហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅថ្ងៃព្រហស្បតិ៍នេះតាមការគ្រោងទុក។

លើសពីនេះអ៊ីស្រាអែលបានបិទច្រកព្រំដែន Kerem Shalom ដែលភ្ជាប់តំបន់ហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែលកាលពីថ្ងៃពុធមានន័យថា ការដឹកជញ្ជូនការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបនឹងត្រូវផ្អាក។ ច្រកព្រំដែន Kerem Shalom គឺជាច្រកឆ្លងកាត់ទំនិញដែលបើកក្នុងរយៈពេលវែងតែមួយគត់នៅក្នុងតំបន់ព្រំដែនរវាងហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែល។

យោងតាមភាគីអ៊ីស្រាអែលការបិទច្រកព្រំដែន Kerem Shalom គឺដោយសារតែការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង