Cct850x100 1
1800px x h300px kh

ខេត្តតាកែវ សម្រេចបិទផ្សារសំរោងយ៉ោងបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ផ្សារសំរោងយ៉ោង ដែលស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងករណីឆ្លងសហគមន៍២០ កុម្ភៈ ។ 

តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសស្ដីពីការបិទការធ្វើអាជីវកម្មគ្រប់ប្រភេទក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងករណីឆ្លងសហគមន៍២០ កុម្ភៈ។

បើតាមរដ្ឋបាលខេត្តបានឱ្យដឹងថា ផ្សារសំរោងយ៉ោង ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារ ព្រោះជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ចាប់ពីម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

រដ្ឋបាលខេត្តបន្តថា គោលបំណងនៃការបិទនេះ គឺដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។

ជាងនេះទៅទៀត អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រី សុខាភិបាល ។

ទាក់ទងនឹងបញ្ហានេះ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:00នាទី នៅមណ្ឌលចត្តាឡីស័ក(បឋមសិក្សាកាំងងើស្មៅខ្ចី)។

ក្នុងករណី បងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្តល់សំណាក នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។

ប្រសិនបើ អាជីវករទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល។ ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីប៉ុណ្ណោះ៕  


Khcct banner

អត្ថបទទាក់ទង