Yearendyearend1140x150

ប្រជាជនប៉ាឡេស្ទីនជាង៥ម៉ឺននាក់បានបាត់បង់ទីលំនៅក្នុងតំបន់ហ្កាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប៉ាឡេស្ទីន៖ សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃអង្គារបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥២,០០០ នាក់ បានបាត់បង់ទីលំនៅ ហើយប្រជាជន ៤៧,០០០ នាក់បានជ្រកកោននៅតាមសាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សាស្ទ្រីបព្រោះថាការប្រយុទ្ធគ្នាប្រហែលជាធ្ងន់ធ្ងរជាងនេះ ។

ការិយាល័យអង្គការសហប្រជាជាតិសំរាប់សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា យន្ដហោះចម្បាំងរបស់អ៊ីស្រាអែលបានបំផ្លាញចោលទាំងស្រុងនិងទាំងផ្នែកខ្លះនៃសំណង់ចំនួន ៤៤៨ នៅក្នុងដែនសមុទ្រប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី ១០ ខែឧសភា។

លោក Jens Laerke អ្នកនាំពាក្យ OCHA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគារចំនួន ១៣២ ត្រូវបានបំផ្លាញទាំងស្រុងនិង ៣១៦ ត្រូវបានបំផ្លាញដោយផ្នែកខ្លះ ក្នុងនោះមានមន្ទីរពេទ្យចំនួន ៦ មណ្ឌលថែទាំសុខភាពចំនួន៩ រោងចក្រ និងរងផលប៉ះពាល់ដល់ការទទួលបានទឹកផឹកសម្រាប់មនុស្សប្រមាណ ២៥ ម៉ឺននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង