Cct850x100 1
1800px x h300px kh

រកឃើញអ្នកឆ្លងកូវីដនៅខេត្តកំពង់ធំចំនួន«០៣នាក់»បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសសេចក្តីប្រកាសព័ត៌មាន ដែលរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៣នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមការធ្វើតេស្តរហ័ស។ 

រដ្ឋបាលខេត្តកំពង់ធំ ដោយយោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ០២នាក់ និងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភូមិលាបទងចំនួន ០១នាក់ រួមមាន៖ 

១. ថា គឹមយ៉ាង ភេទស្រី អាយុ ២០ឆ្នាំ អាសយដ្ឋានភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ រកឃើញកូវីដខណៈធ្វើចត្តាឡីស័កនៅផ្ទះភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ 

២. ពៅ សុពុល ភេទប្រុស អាយុ ២៦ឆ្នាំ អាសយដ្ឋានភូមិវាលតូច ឃុំអណ្តូងពោធិ ស្រុកតាំងគោក ទីកន្លែងរកឃើញកូវីដនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យទ្រៀល មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

៣. ហេង រួចនី ភេទស្រី អាយុ ៦០ឆ្នាំ អាសយដ្ឋាននៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ទីកន្លែងរកឃើញកូវីដនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាឈើទាល ជាករណីឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍ភូមិលាបទង។ 

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើឲ្យបានឆាប់បំផុត ដោយអំពាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ ឱ្យរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ  និងវិធានការ "៣ការពារ ៣កុំ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ចៀសផុតពីជំងឺកូវីដនេះ ដោយចូលរួមសហការអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១១៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៤នាក់ ហើយអ្នកជំងឺចំនួន ៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក , មន្ទីរពេទ្យបង្អែកស្ទោង ,មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕ 



ពាក្យទាក់ទង: កូវីដ កំពង់ធំ
Khcct banner

អត្ថបទទាក់ទង