Yearendyearend1140x150
Img 0571

អធិការស្រុកព្រៃកប្បាសកំណត់បានមុខសញ្ញាជនល្មើសព្រួតវ៉ៃគ្នាបានហើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពជនបង្ករព្រួតវាយគ្នា ប្រភពហ្វេសប៊ុក 

តាកែវ៖ អធិការស្រុកព្រៃកប្បាសខេត្តតាកែវ បានកំណត់មុខសញ្ញានៃជនល្មើសដែលបានបង្ករបួសស្នាមព្រួតវ៉ៃទៅលើជនរងគ្រោះយ៉ាងសាហាវបានហើយ។នេះបើយោងតាមលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស ប្រាប់ស៊ីស៊ីថាមស៍។

លោក ឡេង ប៊ុនឡុង ថ្លែងថា ជនដែលបង្កហេតុខាងសមត្ថកិច្ចបានកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវរកអ្នកបង្កបន្ថែមទៀត ដោយផ្តន្ទាទោសទៅតាមច្បាប់។លោកអធិការ បន្ថែមទៀតថា គ្រប់បញ្ហាដែលកើតមានសមត្ថកិច្ចបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម មិនបានទុកចោល ដូចមតិមួយចំនួនលើកឡើងនោះទេ ពោលគឺសមត្ថកិច្ចបានខ្នះខ្នែងក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា ដោយអនុវត្តទៅតាមនិតិវិធីច្បាប់។

បើតាមលោកអធិការករណីនេះ អំពើវាយកាប់យុវជនម្នាក់ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១ ប៉ុន្ដែខាងជនរងគ្រោះមិនបានធ្វើការប្ដឹងមកសមត្ថកិច្ចយើងទេ បន្ទាប់ពីសមត្ថកិច្ចបានឃើញ យើងអនុវត្ដន៍នីតិវិធី។

យោងតាមខ្លីបវីដេអូខ្លីមួយ ដែលបានចែករំលែកតៗគ្នា បង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡានមកកាប់យុវជនម្នាក់នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែបង្កការភ្ញាក់ផ្អើល និងចែកចាយតៗគ្នា នៅតាមបណ្ដាញសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង