Yearendyearend1140x150

កម្ពុជាគាំទ្រ​ឱ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីនដំណោះស្រាយជម្លោះដោយសន្តិវិធី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៨ ឧសភានេះ បានប្រកាសជំហរគាំទ្រ​ប្រទេសអ៊ីស្រាអែល និង​ ប៉ាឡេស្ទីន ដោះស្រាយជម្លោះគ្នាដោយសន្តិវិធី។ការប្រកាសនេះ គឺបន្ទាប់ពីសង្រ្គាម​វាយប្រហារ​គ្នាដ៏ក្តៅ​គគុក ​រវាង​អ៊ីស្រាអែល និង ​ប៉ាឡេស្ទីន បានបណ្តាលឱ្យ​ប្រជាជន​ស៊ីវិលរាប់រយនាក់បានស្លាប់បាត់បង់ជីវីត។

ឯកឧត្តម គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ប្រទេសកម្ពុជាតែងតែប្រកាន់ជំហរគាំទ្រឱ្យប្រទេសអ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដោះស្រាយជម្លោះគ្នាដោយសន្តិវិធី ហើយការដោះស្រាយនេះត្រូវផ្អែកលើកកិច្ចព្រមព្រៀវនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក។សម្រាប់ឯកឧត្តម គុយ គួង ជំហររបស់កម្ពុជានេះ គឺមានតាំងពីមុនបន្តរហូតមកដល់ពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា សង្រ្គាម​វាយប្រហារ​គ្នា ដ៏ក្តៅ​គគុក ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាច្រើនរយនាក់នៅ​តំបន់ហ្កាហ្សា។កងទ័ព​អ៊ីស្រាអែល​បន្ត​វាយប្រហារ​សងសឹក ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលនៅបន្ត​បាញ់​រ៉ុកកែត ផ្លោង​ចូលទឹកដី​អ៊ីស្រាអែល។បច្ចុប្បន្នប្រទេសអ៊ីស្រាអែល កំពុង​រងការរិះគន់ពីអន្តរជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង