Yearendyearend1140x150
Img 0571

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការបាញ់ប្រហារលើទឹកដីលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពររូប ៖ Fox News

អ៊ីស្រាអែល៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៧ ដោយនិយាយថា គ្រាប់រ៉ុក្កែតចំនួន ៦ គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ទៅអ៊ីស្រាអែលនៅយប់នោះ ដោយមានការជូនដំណឹងអំពីការការពារដែនអាកាសមួយនៅក្នុងតំបន់ Misgaf Amu នៅភាគខាងជើងអ៊ីស្រាអែល។

រ៉ុក្កែតទាំង ៦ "បានបរាជ័យក្នុងការបាញ់" ហើយមិនបានចូលទឹកដីអ៊ីស្រាអែលទេ។ ជាការឆ្លើយតបអង្គភាពកាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ទៅប្រភពចាប់ផ្តើមនៅលីបង់វិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមិនទាន់មានរបាយការណ៍អំពីការស្លាប់និងរបួសទាំងសងខាងនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង