Yearendyearend1140x150

សហរដ្ឋអាមេរិកចាក់វ៉ាក់សាំង COVID-19 បានចំនួនជាង២៧៤លានដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Reuters

អាមេរិក៖ សារព័ត៌មានរ៉យទ័រ, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំង COVID-១៩ ចំនួន ២៧៤.៤១១.៩០១ ដូសនៅក្នុងប្រទេសគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ និងចែកចាយចំនួន ៣៤៤.៥០៣.៥៩៥ ដូស។

ទីភ្នាក់ងារនេះបាននិយាយថាមនុស្សចំនួន ១៥៧.៨២៧.២០៨ នាក់បានទទួលវ៉ាក់សាំងការពារកូវីដ១៩យ៉ាងហោចណាស់មួយដូស ខណៈដែលមនុស្ស ១២៣.៨២៨.២២៤ នាក់បានទទួលការចាក់វ៉ាក់សាំងទាំងពីរលើក។

CDC បានបង្ហាញថា ការចាក់វ៉ាក់សាំងសរុបរួមមានវ៉ាក់សាំង Moderna (MRNA.O) Pfizer/BioNTech (PFE.N), (22UAy.DE) ព្រមទាំងវ៉ាក់សាំង Johnson & Johnson's (JNJ.N) ចាប់ពីម៉ោង ៦ ព្រឹក ET (១០០០ GMT) នៅថ្ងៃច័ន្ទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង