Yearendyearend1140x150
Img 0571

រដ្ឋាភិបាលកម្ពុជាសម្រេចទទួលបន្ទុកបង់អាករលើទំនិញ«អាហារជាមូលដ្ឋាន»ជំនួសពលរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចទទួលបន្ទុកបង់អាករលើទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុកាលពីថ្ងៃទី២១ ខែកុម្ភ តែទើបដល់ដៃសារព័ត៌មាននៅថ្ងៃចន្ទនេះ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្ទុកបង់អាកររបស់រដ្ឋនេះ គឺមានរយៈពេល២ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងនៃការធ្វើដូច្នេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដែលពឹងអាស្រ័យជាចាំបាច់ទៅលើទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ឱ្យដឹងថា អាហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ គឺសំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ អាហារទាំងនេះ រួមមានដូចជា សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឫកែច្នៃតាមវិធីប្រឡាក់ ឫឆ្អើរ។ ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឫកែច្នៃតាមវិធីផ្អាប់ ឫឆ្អើរ ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេទ ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់ អំបិលគ្រប់ប្រភេទ និង ទឹកត្រី និងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

ជាការសម្គាល់ សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងស្របពេលដែលជំងឺកូវីដ-១៩កំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺនេះចម្រុះជាតសាសន៍ចំនួន៨៦នាក់ហើយ។ ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានសម្តែងការព្រួយបារម្ភពីបញ្ហាទំនិញឡើងថ្លៃ ព្រោះវៀតណាម និង ថៃ បានប្រកាសបិទព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែការបិទនេះ គឺសម្រាប់តែហាមប្រជាពលរដ្ឋចេញចូលប៉ុណ្ណោះ រីឯទំនិញវិញ គឺនៅចរាចរណ៍ចេញចូលធម្មតា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង