Cct850x100 1
1800px x h300px kh

កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានជាង២លាន១សែននាក់ គិតត្រឹមថ្ងៃទី១៧ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ២,១០០,១៥១ នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំង Sinopharm សរុបមានចំនួន ៩០៣ ៥២២ នាក់, វ៉ាក់សាំង Covishield សរុបមានចំនួន ១៥៧ ០៣៣ នាក់ និងវ៉ាក់សាំងSinovac សរុបមានចំនួន ១, ០៣៩, ៥៩៦ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

យោងរបាយការណ៍អ្នកដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១សរុបមាន ២,១០០,១៥១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៩៧១ ២៤០ នាក់។ ចំណែកអ្នកបានចាក់វ៉ាក់សាំងលើកទី២សរុបមាន ១, ២៣២, ៩២៨ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥១១ ៦៧៩ នាក់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងមាន ២១.០០% ធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបានដាក់ចេញ៕


ពាក្យទាក់ទង: វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង