Cct850x100 1

ខេត្តព្រះសីហនុត្រៀម​«សណ្ឋាគារ»​ចំនួន២កន្លែង ដើម្បីដាក់អ្នកជំងឺកូវីដ ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២០។

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមសណ្ឋាគារចំនួន២ សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ និងអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។នេះបើតាមប្រសាសន៍លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបន្ទាន់នេះនៅថ្ងៃទី២៣ មីនានេះ លោក អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ សំខាន់ៗដោយក្នុងនោះលោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺមានតែការបិទសណ្ឋាគារមួយ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២២ មីនានេះ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣១ករណីបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីធ្វើការយាមកាមមិនឱ្យមនុស្សចូលទៅក្បែរតំបន់ឆ្លងនោះ។ការរកឃើញថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងនៅកម្ពុជាកើនឡើងដល់៨៦ គិតត្រឹមម៉ោង២ ថ្ងៃទី២៣ មីនានេះ។

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង