Yearendyearend1140x150

ចិន៖​អាមេរិកមានជំនាញពិសេសមួយគឺ “បង្ខិត​បង្ខំ​”​បរទេសតាមទំនើងចិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​ស្រីHua Chunying​ អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន បានឥរិយាបថនយោបាយការបរទេសរបស់អាមេរិក គឺ “ទង្វើ​បង្ខិត​បង្ខំ​”​បណ្តាប្រទេសមួយចំនួនឱ្យដើរតាមខ្លួនតាមតែទំនើងចិត្ត ដែលសកម្មភាពនេះ ប្រទេសចិនចាត់ទុកថា ជាជំនាញពិសេសរបស់អាមេរិក។

ថ្លែងក្នុងនៅ ថ្ងៃទី​១៤ ខែឧសភា ​ក្នុង​សន្និសីទសារព័ត៌មាន​នៃ​ក្រសួងការបរទេស​ចិន​ លោក​ស្រីHua Chunying​ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ​យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ ​“ទង្វើ​បង្ខិត​បង្ខំ​”​ជា​ជំនាញ​​និង​លក្ខណៈពិសេស​របស់​អាមេរិក​ ​អាមេរិក​បាន​ផ្តល់​ជា​គំរូ​នៃ​ “​ការ​បង្ខិតបង្ខំ​និង​គំរាម​កំហែង​ការ​ទូត​”​ដល់​ពិភពលោក​តាម​រយៈ​គោលនយោបាយ​និង​សកម្មភាព​​របស់​ខ្លួន​។

បើតាមអ្នកនាំពាក្យមហាអំណាចចិនរូបនេះ បានបន្តថា និយាយ​អំពី​ការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច ​អាមេរិក​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​គុយបា​ ​កូរ៉េខាង​ជើង​ ​អ៊ីរ៉ង់​ និង​វ៉េណេស៊ុយអេឡា​ជា​ប្រចាំ​ ​ក៏​ដូច​ជា​បង្កសង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​ជា​ច្រើន​តាម​ទំនើង​ចិត្ត​ព្រមទាំង​គាប​សង្កត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​ដទៃ​ដោយ​​យក​លេស​សន្តិសុខ​ជាតិ​។

ការថ្លែងរបស់លោកស្រីបែបនេះ ធ្វើឡើងបន្ទាប់ពីមាន​អ្នកសារព័ត៌មាន​លើក​សំណួរថា​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​ជា​មួយ​អ្នក​សារព័ត៌មាន​​ ​លោកAntony Blinken​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក​​ បាន​ថ្លែងថា​ ​អាមេរិក​នឹង​មិន​ទុក​ឱ្យ​អូស្ត្រាលី​ប្រឈមមុខ​តែ​ម្នាក់​ ឯង​ជាមួយ​ “ការ​បង្ខិត​បង្ខំ​ខាង​សេដ្ឋកិច្ច​”​របស់​ភាគី​ចិន​នោះទេ ហើយ​“ការ​បង្ខិតបង្ខំ​ខាង​សេដ្ឋកិច្ច​”របស់​ប្រទេស​ចិន​ចំពោះ​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នឹង​រារាំង​ដល់​ទំនាក់ទំនង​រវាងអាមេរិក​និង​ប្រទេស​ចិន​។​ទាក់ទិន​នឹង​រឿង​នេះ ​តើ​ភាគី​ចិន​មាន​ការ​ឆ្លើយតប​យ៉ាង​ម៉េច?

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង