Yearendyearend1140x150

កងទ័ពអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើអគារប្រព័ន្ធសារព័ត៌មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្កាហ្សា៖កងទ័ពការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃទី ១៥ ឧសភា បានវាយប្រហារតាមអាកាសទៅលើអគារមួយនៅតំបន់ហ្កាហ្សា ដោយក្នុងអគារមួយនេះមានសាខាស្ថាប័ននៃប្រព័ន្ធសារព័ត៌មានជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មានអាប៉េនិងស្ថានីយទូរទស្សន៍ Al Jazeeraជាដើម។

កងទ័ពការពារជាតិអ៊ីស្រាអែលបានលើកឡើងថា ក្នុងអគារនេះមាន"ទ្រព្យសម្បត្តិយោធា”នៃសមត្ថកិច្ចស៊ើបការណ៍របស់ចលនាប្រយុទ្ធប្រឆាំងនៃអ៊ីស្លាមប៉ាឡេស្ទីន ហៅកាត់ហាម៉ាសនិងការិយាល័យនៃប្រព័ន្ធសារព័ត៌មានមួយចំនួន។ ប្រព័ន្ធសារព័ត៌មានមិនមែនជាគោលដៅនៃការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលនោះទេ អគារមួយនេះគឺជា"គោលដៅយោធាស្របច្បាប់"។គិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់មានការរាយការណ៍ពីមនុស្សស្លាប់និងរងរបួសនៅឡើយ។

លោកស្រីPsakiលេខាធិការព័ត៌មាននៃសេតវិមានអាមេរិក បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃដដែលថា អាមេរិកបានបញ្ជាក់ដោយផ្ទាល់ទៅកាន់អ៊ីស្រាអែលថា ការធានាដល់សន្តិសុខរបស់ប្រព័ន្ធសារព័ត៌មានគឺជាទំនួលខុសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល។

ស្ថានីយទូរទស្សន៍Al Jazeeraបានចេញផ្សាយសេចក្តីថ្លែងការណ៍នាថ្ងៃដដែលថា រដ្ឋាភិបាលអ៊ីស្រាអែលគួរតែរ៉ាប់រងទំនួលខុសត្រូវចំពោះទង្វើដោយចេតនារបស់ខ្លួនដែលសំដៅចំពោះប្រព័ន្ធសារព័ត៌មាន ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង