Yearendyearend1140x150

ឧបករណ៍ផ្ទុកទិន្នន័យHuawei OceanStor ជួយផ្កាយរណបTianwen-1ក្នុងការរុករកភពព្រះអង្គារជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ រដ្ឋបាលអវកាសជាតិចិន (CNSA) បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍ទី១៥ខែឧសភានេះថាឧបករណ៍ផ្ទុកយានអវកាសចិនបានចុះចតដោយជោគជ័យជាលើកដំបូងរបស់ខ្លួននៅលើភពព្រះអង្គារ។ ផ្កាយរណបTianwen-1បានចុះចតនៅតំបន់ដែលបានកំណត់ទុកមុននៅភាគខាងត្បូងនៃ Utopia Planitia ជាវាលលំហដ៏ធំល្វឹងល្វើយនៅលើអឌ្ឍគោលខាងជើងនៃភពព្រះអង្គារ។នៅម៉ោង៧និង១៨នាទីព្រឹក(ម៉ោងនៅទីក្រុងប៉េកាំង)រដ្ឋបាលអវកាសជាតិចិនបានប្រកាសថាព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី៣ដែលទទួលបានការចុះចតលើភពក្រហមឬភពភ្លើងឬហៅជាភាសាចិនថាHuoxing ។

ព័ត៌មានគួរឱ្យរំភើបនេះបានជំរុញឱ្យមានការពិភាក្សាយ៉ាងច្រើនកុះករលើបណ្តាញអ៊ិនធឺរណិតចិន។ អ្នកអត្ថាធិប្បាយនិងបុគ្គលល្បីឈ្មោះជាច្រើនបាននិយាយសរសើរនិងពិភាក្សាយ៉ាងសកម្មអំពីសមិទ្ធិផលដ៏អស្ចារ្យរបស់ចិននិងភាពស្មុគស្មាញនៃបច្ចេកទេសរបស់គម្រោង។លោក Zhou Yuefeng ប្រធានបណ្តាញផលិតឧបករណ៍ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់នៅលើបណ្តាញmicro blogផ្ទាល់ខ្លួនរបស់លោកថាឧបករណ៍ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនHuawei OceanStorកំពុងជួយរក្សាទុកនិងការពារទិន្នន័យស្រាវជ្រាវទៅភពព្រះអង្គារលើកដំបូងរបស់Tianwen-1 ។

លោក Zhou Yuefeng បាននិយាយអបអរសាទរប្រទេសចិនដែលបានក្លាយជាប្រទេសទីបីនៅលើពិភពលោកដែលបានចុះចតដោយជោគជ័យនៅលើភពព្រះអង្គារនៅលើបណ្តាញmicro blogផ្ទាល់ខ្លួនរបស់លោក។ឧបករណ៍ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនHuawei OceanStor នឹងជួយរក្សាទុកនិងការពារទិន្នន័យបានពីភពព្រះអង្គាររបស់Tianwen-1ដើម្បី ស្វែងរកអាថ៌កំបាំងនៃចក្រវាលនិងទទួលមរតកអរិយធម៌ឌីជីថលរបស់មនុស្សលោក។

យោងតាមរបាយការណ៍បានអោយដឹងថាឧបករណ៍ផ្ទុកទិន្នន័យចម្រុះរបស់ក្រុមហ៊ុនHuawei OceanStorបានបង្កើតប្រព័ន្ធបណ្តុំទិន្នន័យមួយសម្រាប់ស្ថាប័នអង្កេតតារាសាស្ត្រជាតិដើម្បីរក្សាទុក ប័ណ្ណសារ បម្រុងទុកនិងផ្សព្វផ្សាយនូវទិន្នន័យគ្រប់កម្រិត។ការទទួលយកការវិភាគនិងការស្រាវជ្រាវទិន្នន័យរុករកភពព្រះអង្គារត្រូវការល្បឿននៃការផ្ទុករហ័សមានស្ថេរភាពប្រសិទ្ធភាពនិងមានសុវត្ថិភាព។ឧបករណ៍ផ្ទុកទិន្នន័យចម្រុះរបស់ក្រុមហ៊ុនHuawei មានសមត្ថភាពបំពេញតាមតម្រូវការទាំងនេះ។

លោក Zhou Yuefeng បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីឆ្នាំមុនថាក្នុងនាមជាក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទិន្នន័យលំដាប់ខ្ពស់មួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងបីនៅលើពិភពលោក ឧបករណ៍ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Huawei បានយកឈ្នះដៃគូរបស់ខ្លួនទាក់ទងនឹងល្បឿន ស្ថេរភាព និងប្រសិទ្ធភាព។លើសពីនេះទៅទៀតបន្ទះchipsទាំងអស់របស់ក្រុមហ៊ុន Huawei ឥឡូវនេះត្រូវបានអភិវឌ្ឍដោយខ្លួនឯង។ ល្បឿននៃការផ្ទុកទិន្នន័យរបស់ឧបករណ៍ផ្ទុកទិន្នន័យនៃក្រុមហ៊ុន Huawei លើសក្រុមហ៊ុនលំដាប់ទីពីរដល់ ១០០% ស្ថេរភាពដល់ទៅ៩៩.៩៩៩៩៩% និងអនុញ្ញាតករណីបរាជ័យឧបករណ៍បញ្ជា៧ក្នុងចំណោម៨អាចប្រតិបត្តិការបាន។ ទាំងអស់នេះគឺដោយសារតែការវិនិយោគនិងស្រាវជ្រាវជាបន្តបន្ទាប់របស់ក្រុមហ៊ុនHuaweiក្នុងវិស័យផ្ទុកទិន្នន័យអស់រយៈពេលជាច្រើនឆ្នាំនិងការបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅក្នុងការផ្ទុកទិន្នន័យ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង