Yearendyearend1140x150

ក្រសួងមហាផ្ទៃ៖ឧកញ៉ាគិត ធាងនៅប្រឈម«ទោសជួញដូរនិងប្រើប្រាស់គ្រឿងញៀន»មួយករណីទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា គិត ធាង

ភ្នំពេញ៖សាលាឧទ្ធរណ៍ កាលពីពេលថ្មីៗនេះ បាន​សម្រេច​កាត់ទោស​តម្រឹម​ដោយ​ឲ្យ​ឧកញ៉ាគិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ទោស​នៅសល់ ត្រូវ​ព្យួរ​ជា​ធម្មតា​។តែយ៉ាងណាការសម្រេចនេះ មិនមែនមានន័យថា ឧកញ៉ាគិត ធាង អាចរួចខ្លួនពីបណ្តឹងនោះទេ លោកត្រូវប្រឈមនឹងជាប់ទោសមួយករណីទៀត គឺទោស«ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន»។នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក ខៀវ សុភក័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) លោកឧកញ៉ា គិត ធាង គឺជាសិទ្ធិសម្រេចរបស់តុលាការ តែយ៉ាងណាករណីនេះគ្រាន់តែជាទោសមជ្ឈិមតែបណ្តោះ លោកឧកញ៉ាគិត ធាង នៅជាប់មួយករណីទៀត គឺទោស«ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន»។

លោក ខៀវ សុភក័ ថ្លែងថា "សំណុំរឿងលោកឧកញ៉ាគិត ធាង មានពីរកណី ទី១ ការយផ្តល់ទីកន្លែងគាត់ត្រូវជាប់ទោសចំនួន៤ឆ្នាំ និងមានពិន័យជាប្រាក់មួយចំនួន តែមានមួយករណីទៀត ដែលសាលាដំបូងគាត់កំពុងដំណើរការ តុលាការមិនទាន់បានជំនុំជម្រះនៅឡើយទេ ដោយសារតែកូវីដ"។

សារព័ត៌មានស៊ីស៊ីថាមស៍បានព្យាយាមទាក់ទងអ្នកនាំពាក្យ​សាលាឧទ្ធរណ៍ តែមិនទាន់មានការឆ្លើយតប។

គួរបញ្ជាក់ថា លោកឧកញ៉ា គិត ធាង ​ជា​អ្នកជំនួញ​ដ៏​ល្បី និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន លោកត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ២០១៩ដោយសារតែ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន និង​គ្រឿងញៀន​ខុស​ច្បាប់​ផ្សេង​ៗផ្សេងទៀត​ចំនួន៥០គីឡូក្រាម​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្លិប​កម្សាន្ត ​រ៉ុ​ក ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ក្រោយមកតុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​៤ឆ្នាំ ពីបទ«​ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន»៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង