Yearendyearend1140x150
Img 0571

ប្រព័ន្ធដើមChristmas ក្រោមសមុទ្រដំបូងរបស់ចិនបានបញ្ចប់ការសាកល្បង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ប្រព័ន្ធដើមChristmas ក្រោមសមុទ្រដំបូងត្រូវបានបង្កើតជាឯករាជ្យដោយក្រុមហ៊ុនចិនមួយបានបញ្ចប់ការសាកល្បងកាលពីថ្ងៃសុក្រ នៅឯកន្លែងប្រេងមួយនៅសមុទ្រ Bohai ភាគខាងកើតប្រទេសចិន។

យោងតាមសាជីវកម្មប្រេងជាតិរបស់ចិនបានឱ្យដឹងថាប្រព័ន្ធនេះត្រូវបានបង្ហាញថា អាចទុកចិត្តបានមានសុវត្ថិភាព និងមានមុខងារដែលជារបកគំឃើញថ្មីមួយនៅក្នុងការអភិវឌ្ឍន៍ឧបករណ៍ស្នូលសម្រាប់គម្រោងប្រេងនៅឯនាយឆ្នេររបស់ប្រទេសចិន។

នៅក្នុងការទាញយកប្រេងនិងឧស្ម័នធម្មជាតិ ប្រព័ន្ធដើម Christmas គឺជាការជួបប្រជុំគ្នានៃសន្ទះបិតបើក ស្ពាន់ធ័រ និងបំពង់បង្ហូរទឹក ដែលត្រូវបានប្រើ ដើម្បីគ្រប់គ្រងលំហូរនៃបំពង់នៅក្នុងអណ្តូងប្រេង អណ្ដូងឧស្ម័ន ឬប្រភេទអណ្តូងផ្សេងទៀត។ ដោយភ្ជាប់តំបន់ប្រេងជាមួយបំពង់វាជាឧបករណ៍ស្នូលសម្រាប់គ្រប់គ្រងល្បឿនទាញយកនិងត្រួតពិនិត្យនិងកែតម្រូវផលិតកម្មប្រេងនិងឧស្ម័ន។

អស់រយៈពេលជាយូរមកហើយ ប្រទេសចិនបានពឹងផ្អែកលើការនាំចូល ដើម្បីសាងសង់ប្រព័ន្ធដើមChristmas នៅក្រោមសមុទ្រ។

លោក Xu Jie អ្នកគ្រប់គ្រងនៅសាខាTianjin នៃសាជីវកម្មប្រេងក្នុងសមុទ្រចិនបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៩ ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ បានខិតខំដោះស្រាយនូវបញ្ហាសំខាន់ៗនិងបានបង្កើតនូវរបកគំហើញជាច្រើននៅក្នុងឧបសគ្គបច្ចេកទេសនៃឧស្សាហកម្មដូចជា ការរក្សាស្ថេរភាពមាត់អណ្ដូង និងការធានាសុវត្ថិភាពលំហូរ និងបញ្ចប់ការរចនា ការផលិត ការសាកល្បង ការប្រមូលផ្តុំ និងការសាកល្បងបន្ថែមទៀត ជាង ១.៣០០ ផ្នែកនិងសមាសធាតុដែលបង្កើតជាប្រព័ន្ធដើម Christmas ក្រោមសមុទ្ររបស់ចិន។

ការរចនានៃប្រព័ន្ធដើមChristmas ក្រោមសមុទ្ររបស់ប្រទេសចិន បានឈានដល់កម្រិតជឿនលឿនរបស់ពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានរុំព័ទ្ធយ៉ាងពេញលេញជាមួយនឹងគ្រឿងបរិក្ខារការពារដែលអាចជៀសវាងហានិភ័យពីសំណាញ់នេសាទនិងយុថ្ការបស់នាវា។

ដំណើរការសាកល្បងមានរយៈពេល ៣២ ថ្ងៃនិងឆ្លងកាត់ការធ្វើតេស្ត៍ចំនួន ៩៨ ។ ប្រតិបត្តិការដែលទទួលបានជោគជ័យរួមមានការតំឡើង ការធ្វើតេស្តមុខងារ និងការទាញយកអណ្តូងក្រោមទឹក។ ហើយគ្រោងនឹងប្រើវានៅឯតំបន់ Bohai Jinzhou 31-1 ក្នុងឆមាសទី ២ នៃឆ្នាំនេះ ដើម្បីឈានទៅរកដំណាក់កាលថ្មីនៃការប្រើប្រាស់ប្រព័ន្ធដើមChristmas ក្រោមសមុទ្ររបស់ប្រទេសចិន។

ប្រព័ន្ធក្រោមសមុទ្រ ដែលត្រូវបានអភិវឌ្ឍដោយប្រទេសចិន គឺស្រាលជាងមុន ៤០ ភាគរយ និង មានតម្លៃថោកជាងផលិតផលបរទេសស្រដៀងគ្នា ៣០ ភាគរយ។ ប្រព័ន្ធដើមChristmas មួយអាចកាត់បន្ថយវដ្តផលិតកម្មអណ្តូងក្រោមសមុទ្របាន ២០ ភាគរយ និងកាត់បន្ថយការចំណាយប្រមាណ ៦ លានយ័ន (ប្រហែល ៩៣០,០០០ ដុល្លារអាមេរិក) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង