Yearendyearend1140x150

ផ្លូវរថភ្លើងដឹកទំនិញថ្មីបានបើកនៅក្នុងខេត្តក្វាងស៊ីប្រទេសចិនភ្ជាប់ទៅវៀតណាមនិងឡាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ ផ្លូវរថភ្លើងដឹកទំនិញថ្មីមួយតភ្ជាប់ពីប្រទេសចិនទៅប្រទេសវៀតណាមនិងឡាវបានបើកកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន។

រថភ្លើងដឹកទំនិញ X9101 ផ្ទុកទៅដោយកុងទីន័រចំនួន ១៣ បានចេញដំណើរពីកំពង់ផែផ្លូវដែកអន្តរជាតិណាននីងកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរឆ្លងកាត់មជ្ឈមណ្ឌលដឹកជញ្ចូនមួយនៅ Pingxiang ដែលជាទីក្រុងជាប់ព្រំដែនប្រទេសវៀតណាម។

នាយកដ្ឋានផ្សេងៗបានរៀបចំផែនការដឹកជញ្ជូនពិសេសសម្រាប់ដឹកជី ដែលមានតំរូវការដឹកជញ្ចូនច្រើនហើយបានធ្វើដំណើរតាមផ្លូវដែកទៅកាន់ប្រទេសវៀតណាមមុន បន្ទាប់មកទើបធ្វើដំណើរទៅកាន់ប្រទេសឡាវ។ ទន្ទឹមនឹងនេះវិធានការបង្ការនិងការត្រួតពិនិត្យការរាតត្បាតយ៉ាងតឹងរឹងត្រូវបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពផលិតផល។

រថភ្លើងដឹកទំនិញនេះនឹងរត់ចម្ងាយប្រហែល ១៣០០ គីឡូម៉ែត្រក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីទៅដល់ប្រទេសឡាវ និងបម្រើដល់តម្រូវការផលិតកម្មកសិកម្មក្នុងស្រុក។ រថភ្លើងនេះគឺជាអ្នកដឹកជញ្ជូនផលិតផលកសិកម្មដំបូងគេក្នុងចំណោមប្រទេសចិន វៀតណាម និងឡាវ ដែលប្រតិបត្តិការចេញពីតំបន់ក្វាងស៊ី។

ប្រតិបត្តិការនៃរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការស្ថាបនាលំនាំអភិវឌ្ឍន៍ថ្មីនៃចរាចរក្នុងស្រុកនិងអន្តរជាតិក៏ដូចជា គំនិតផ្តួចផ្តើមស្ថាបនាខ្សែក្រវ៉ាត់និងផ្លូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង