Yearendyearend1140x150

ស្រ្តីជាជំងឺកូវីដម្នាក់វ័យ៧០ឆ្នាំនៅ«ក្រុងប៉ោយប៉ែត»បានទទួលមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

បន្ទាយមានជ័យ៖ យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកម៉ោង០៦ និង៣០នាទី មានស្រ្តីជនជាតិខ្មែរម្នាក់ ជាអ្នកជំងឺកូវីដ-១៩ បានស្លាប់ក្នុងវ័យ ៧០ឆ្នាំ នៅមន្ទីរពេទ្យ«បង្អែកប៉ោយប៉ែត» ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។ 

ស្រ្តីដែលបានទទួលមរណភាពខាងលើ មានឈ្មោះ យឹម យឿន អាយុ ៧០ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ព្រឹកម៉ោង០៦ និង៣០នាទី នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

រដ្ឋបាលក្រុង បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ទាំងអស់គ្នា៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង