Yearendyearend1140x150

ទង្វើនិងសកម្មភាពរបស់ចិនក្នុងវិបត្តិកូវីដ បង្ហាញថាអ្នកណាជាមិត្តល្អរបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពអត្ថបទ និងរូបភាព៖ Cri ccfr

ភ្នំពេញ៖ ប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗនៅលើពិភពលោក​ផងដែរ​ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បានទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរ នៃវាយលុកដោយសារតែជំងឺកូវីដ-១៩ ហើយបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ អាយុជីវិតប្រជាជន និង សេដ្ឋកិច្ចជាតិ។

ក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងជួបការលំបាកនេះ ប្រទេសអ្នកមានមួយនៅលើពិភពលោកបានរកដំណោះស្រាយ និងការពារតែផលប្រយោជន៍ និងសុខភាពប្រជាជនរបស់គេរៀងៗខ្លួនប៉ុណ្ណោះ។ ប៉ុន្តែប្រទេសចិនមិនបានបោះបង់កម្ពុជាចោលនោះទេ បើទោះបីជាខ្លួន ក៏កំពុងជួបការលំបាកក្នុងការទប់ទល់ជាមួយជំងឺដ៏កាចសាហាវនេះយ៉ាងណាក៏ដោយ។

ជំនួយសម្ភារ វេជ្ជសាស្រ្ត បរិក្ខារពេទ្យ របស់ចិនមានតម្លៃរាប់លាន​ដុល្លារ​ត្រូវ​បានបញ្ជូនមកដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគោលបំណង ប្រើប្រាស់ និងចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ជំនួយទាំងនោះមានដូចជា៖ ឧបករណ៍ធ្វើតេស្តរកមេរោគកូរ៉ូណា សម្លៀកបំពាក់ពេទ្យ វ៉ែនតាការពារ ម៉ាស់វេជ្ជសាស្រ្ត ឧបករណ៍វាស់កម្តៅ ជាដើម។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យជំនាញរបស់ចិន ក៏ត្រូវបានបញ្ជូនឲ្យមកជួយបង្រៀនពីវិធីសាស្រ្តប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីៗ និងវិធីសាស្រ្តព្យាបាលជំងឺកូវីដ-១៩ផងដែរ។

សកម្មភាពជំនួយមនុស្សធម៌របស់ចិននេះ មិនមែនធ្វើឡើងត្រឹមតែ រវាងរាជដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទសទាំងពីរប៉ុណ្ណោះទេ គេក៏ឃើញមានការផ្តល់ជំនួយប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ ក៏បានផ្តល់ជូនក្នុងនាម អង្កការ ក្រុមហ៊ុន សមាគមនានារវាងភាគីចិននិងកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់រូបភាពផងដែរ។

ក្រោយមកជំងឺដ៏កាចសាហាវនេះបានបន្តវាយលុកមកលើប្រជាជនកម្ពុជា បណ្តាលឲ្យឆ្លងជាបន្តបន្ទាប់ ទាំងការនាំចូលពីក្រៅប្រទេស និងឆ្លងក្នុងសហគមន៍ ក្នុងស្ថានភាពនេះ ធ្វើឲ្យកម្ពុជាកាន់តែជួបការលំបាកទ្វេដងក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការថែរក្សា សុខភាពសារធារណៈ និងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ។

ស្ថិតក្នុងពេលវេលាមួយដ៏សែនលំបាក និងក្នុងគ្រាមានអាសន្ននេះ ក្នុងនាមជាមិត្តដែកថែប ប្រទេសចិននិងកម្ពុជាមានទំនុកចិត្តលើគ្នាទៅវិញទៅមកក្នុងការបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ស្របពេលដែលចិនបានរកឃើញវ៉ាក់សាំងការពារកូវីដ-១៩ជាហ៊ានដំបូងដែរនោះចិនបានជ្រើស​​រើសកម្ពុជាជាប្រទេសទី១​ក្នុង​ការ​ផ្តល់ជំនួយវ៉ាក់សាំងនេះ ។

ទោះបីជាប្រទេសចិនខ្លួនឯងកំពុងមានតម្រូវការផ្នែកវ៉ាក់សាំងនេះចាក់ជូនប្រជាជនខ្លួនរាប់រយលាននាក់ក៏ដោយ ក៏ចិននៅតែអាច ចែករំលែកនូវវ៉ាក់សាំងការពារកូវីដ-១៩នេះឲ្យកម្ពុជា ជាបន្តបន្ទាប់ ដែលនេះ ក៏អាចហៅថា ជាវប្បធម៌ចែករំលែកក្នុងគ្រាលំបាក ពេលជួបទុក្ខធំផងដែរ។

ផ្តើមចេញពីសកម្មភាពនិងទង្វើរបស់ប្រទេសមហាអំណាចចិនមកលើប្រទេសកម្ពុជាក្នុងពេលផ្ទុះកូវីដ-១៩នេះ មិនខុសអ្វី ពីសុភាសិតខ្មែរមួយលើកឡើងថា“ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន” នោះទេ៕

ដោយ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង