Yearendyearend1140x150

ក្នុងមួយថ្ងៃភ្ញៀវបរទេសចូលមកកម្ពុជាចន្លោះពី៨០ ទៅ១០០នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង៖ ភ្ញៀវបរទេស

ភ្នំពេញ៖កម្ពុជានៅតែបន្តមានការឆ្លងកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈ ហើយមានចំនួនអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ការឆ្លងនេះបានបង្កឱ្យកម្ពុជាបាត់បង់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងនោះក្នុងមួយថ្ងៃភ្ញៀវបរទេសចូលមកប្រទេសកម្ពុជាចន្លោះប្រមាណពី៨០នាក់ ទៅ១០០នាក់ ភាគច្រើនជាអ្នកជំនួយ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១២ ខែសីហា ឆ្នាំ បច្ចុប្បន្ននេះ កម្ពុជាពុំទាន់មានភ្ញៀវទេសចរបរទេសនៅឡើយទេ ដោយសារតែបញ្ហាកូវីដ១៩ដែលធ្វើឱ្យពិបាកដល់ការចេញ-ចូលរបស់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ភ្ញៀវបរទេសមួយចំនួនតូចដូចជាចិន កូរ៉េខាងត្បូង សិង្ហបុរី នៅតែបន្តមកកម្ពុជាដោយសារមានកត្តាចាំបាច់ពាក់ព័ន្ធជាមួយការងារ ឬមុខជំនួញជាដើម។

បើតាមឯកឧត្តម ជា អូន បច្ចុប្បន្ននៅក្នុងមួយថ្ងៃអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានជើងហោះហើរត្រឹមតែ៤ទៅ៥ជើងប៉ណ្ណោះ ខណៈដែលចំនួនភ្ញៀវបានតែ៨០នាក់ ទៅ១០០នាក់។ឯកឧត្តមថា ពីឆ្នាំកន្លងទៅក្នុងមួយថ្ងៃកម្ពុជាទទួលបានជើងហោះហើរពី១០០ ទៅ១៥០ជើង ដោយក្នុងមួយជើងមានភ្ញៀវបរទេសប្រមាណ២០០នាក់។

តែយ៉ាងណាក៏ដោយ ឯកឧត្តមសង្ឃឹមថា នាថ្ងៃអនាគតប្រសិនបើប្រទេសធំៗចាក់វ៉ាក់សាំងបានច្រើនភាគរយ បូករួមជាមួយកម្ពុជាក៏ចាក់វ៉ាក់សាំងបានច្រើនភាគរយដែរនោះ វិស័យទេសចរណ៍កម្ពុជានឹងមានសកម្មភាពឡើងវិញ ប៉ុន្តែពុំទាន់មានភាពទូលំទូលាយឡើយទេ។

គួរបញ្ជក់ថា ជំងឺកូវីដ១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង