Yearendyearend1140x150

ខេត្តតាកែវរកឃើញអ្នកវិជ្ជមានកូវីដ«៧ករណី និងអ្នកស្លាប់ម្នាក់»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ក្រុមគ្រូពេទ្យមកយកអ្នកជំងឺកូវីដ១៩ (រូបតំណាង ) 

ខេត្តតាកែវ៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ក្នុងនោះនៅស្រុកចំនួន៥ផ្សេងៗគ្នា និងមួយករណីស្លាប់ ភេទស្រី អាយុ៦៩ឆ្នាំ នៅស្រុកបាទី។ 

រដ្ឋបាលខេត្តតាកែវ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នក ជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន០៧នាក់។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៧នាក់ គឺជាអាជីវករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖


 ១) អ៊ុយ វណ្ណា  ស្រី  ៤១ ជាកម្មការិនីរោងចក្រសាន់បូរ   ស្រុកព្រៃកប្បាស  

 ២ ) ថុង គីមសួរ ប្រុស  ៣o ជាំអាជីវករផ្សារត្រាំខ្នារ  ត្រាំខ្នារ.សូភី.បាទីភូមិត្រាំខ្នារ

៣ ) សៀន ណេន  ប្រុស  ៣៩  ជាអាជីវករផ្សារដើមគរ  ពោធិដុះ ត្រពាំងធំខាងជើង.ត្រាំកក់  

៤ )ង៉ែត សុខណា ស្រី  ១៨  ជាកម្មការិនីរោងចក្រសាន់បូរ  សំរោង.ពន្តែ.អង្គរបូរី 

៥ ) ង៉ែត មៀច  ស្រី  ១៩  ជាកម្មការិនីលាងឡានកំបូល  វត្តភ្នំ.កំពែង.គិរីវង់

 ៦)អីវ សោភ័ណ្ឌ ស្រី  ២៨  កម្មការិនីរោងចក្រJSDឃ  រលាំងគ្រើល.ត្រពាំងសាប បាទី 

 ៧ ) ញ៉ែម ផុន(ស្លាប់)  ស្រី ៦៧  កណ្ដាល.លំពង់.បាទី  មន្ទីរពេទ្យបង្អែកបាទី

រដ្ឋបាលខេត្តតាកែវ បានបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃ ឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

បន្ថែមលើនេះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជា ពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបាន់ ម៉ឺងម៉ាត់ បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)៕ 

«៥ករណី»បន្ថែមទៀតនៅខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: តាកែវ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង