Yearendyearend1140x150

ទារិកា១នាក់និងបុរស-ស្រ្តី៧នាក់ផ្សេងទៀតនៅ«ខេត្តត្បូងឃ្មុំ»រកឃើញវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់បន្ថែមទៀត រួមមាន បុរស-ស្រ្តីចំនួន​ ០៧​ នាក់​ និងទារិកា​ ០១​នាក់​ បើយោងតាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។ 

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ឱ្យបានដឹងថា ករណីនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នេះ បានរកឃើញវិជ្ជមានជំងឺកូវីដ លើបុរស ស្ត្រី ចំនួន ០៧នាក់ និងលើទារិកា ចំនួន ០១នាក់ ជាជនជាតិខ្មែរ សរុបចំនួន ០៨នាក់ រួមមាន៖ 

១. ឈ្មោះ ភេន កីវ ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ តាំង ឫទ្ធី ដែលវិជ្ជមានកូវីដ-១៩ 

២. ឈ្មោះ នាង ផារិ ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ពេជ្ យខូច ដែលវិជ្ជមានកូវីដ-១៩ 

៣. ឈ្មោះ នាង ពុទ្ធា ភេទស្រី អាយុ ២៩ឆ្នាំ និងកូនស្រីអាយុ ០៩ខែ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ពេជ្យ ខូច ដែលវិជ្ជមានកូវីដ-១៩ 

៤.ឈ្មោះ លន់ ហេង ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ តាំង ឬទ្រី ដែលវិជ្ជមានកូវីដ-១៩ 

៥. ឈ្មោះ ហេង សុភា ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រកក្រចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ស្រ៊ុន អេងហួរ ដែលវិជ្ជមានកូវីដ-១៩ 

៦. ឈ្មោះ អែម ស្រីអូន ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិទួលជ័យ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ករណីឆ្លងពីភ្នំពេញ 

៧.ឈ្មោះ ស៊ឹម វិបុល ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិឬស្សី សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ករណីឆ្លងពីភ្នំពេញ។

ហើយបច្ចុប្បន្ននេះ អ្នកវិជ្ជមានកូវីដទាំង ០៨នាក់ខាងលើ កំពុងសម្រាកព្យាបាលជំងឺនៅ«មន្ទីរពេទ្យបង្អែកពញាក្រែក» និងនៅ«មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ»

រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជននិងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នក ប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៨៣២ និង០៩៧ ៩៧៩ ៩៨៥៨។

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ «ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសពីជំងដ៏កាចសាហាវនេះ៕ 


 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ត្បូងឃ្មុំ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង