Yearendyearend1140x150

«វ៉ាក់សាំងស៊ីណូវ៉ាក់»៥០ម៉ឺនដូសបានមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«វ៉ាក់សាំងស៊ីណូវ៉ាក់»៥០ម៉ឺនដូស ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ

ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅខណៈ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសផ្សេងទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសនោះ រាជរដ្ឋាភិបាល នឹងផ្ដល់ការចាក់វ៉ាក់សាំងទាំងអស់នោះ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមបន្ថែមទៀត ខណៈដែលវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្ដេច បានស្នើឱ្យគណៈកម្មការបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនប្រជាជនទាំងអស់ក្នុងតំបន់ក្រហមនោះ ជាពិសេសគឺជនពិការ ជនចាស់ជរា និងព្រះសង្ឃ ដោយកុំឱ្យមានការបារម្ភនឹងបញ្ហាខ្វះវ៉ាក់សាំង ព្រោះវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង