Yearendyearend1140x150

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌៖«វ៉ាក់សាំងចិន»បានទំលាយភាពទាល់ច្រករបស់ WHO

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រទី ៧ ឧសភានេះ បានប្រកាសអនុម័តទទួលស្គាល់វ៉ាក់សាំងការពារ​កូវីដ-១៩​របស់រដ្ឋចិន Sinopharm សម្រាប់ប្រើប្រាស់ជាបន្ទាន់។ការសម្រេចនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មានកម្ពុជា មើលឃើញថា ក្រោយពី WHO ដើរដល់ផ្លូវទាល់ច្រកក្នុងការស្វែងរកវ៉ាក់សាំង ព្រោះតែប្រទេសអ្នកមានមិនព្រមព្រលែងអោយ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈទំព័រហ្វេកប៊ុកផ្លូវ បានគូសបញ្ជាក់ថា  WHO ដើរដល់ផ្លូវទាល់ច្រកក្នុងការស្វែងរកវ៉ាក់សាំង ដោយសារតែប្រទេសអ្នកមានមិនព្រមព្រលែងអោយ មិនតែប៉ុណ្ណោះ ពួកប្រទេសអ្នកមានថែមទាំងជំទាស់និងវត្តមានវ៉ាក់សាំងចិន និងរុស្សី ថែទៀតផង។

បើតាមឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រទេសចិន ក្នុងនាមជាមហាអំណាច សេដ្ឋកិច្ចពិភពលោក មិនខ្វល់និងពួកមហាអំណាចមនោគមវិជ្ជានោះឡើយ គេបានបង្ហូរវ៉ាក់សាំង រាប់រយលានដូស ចូលទៅប្រទេសជាច្រើនពាសពេញពិភពលោក ដែលពួកមហាអំណាចមនោគមវិជ្ជា ហៅថា វ៉ាក់សាំងការទូត ។ក្នុងសមរភូមិ កូវិដ ១៩ មហាអំណាចសេដ្ឋកិច្ចពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ជួយដល់ប្រទេសមហាអំណាចមនោគមវិជ្ជា តាមរយៈផ្តល់ម៉ាស់ និងបរិក្ខារពេទ្យ ក្នុងពេលដែលពួកមហាប្រទេសទាំងនោះ ខ្វះខាតយ៉ាងខ្លាំង ដូចពាក្យខ្មែរពោលថា៖ «សេដ្ឋីខ្វះអំបែង»

យោងតាមការសង្កេតរបស់ឯកឧត្តមរដ្ឋលេខាធិការ ក្នុងពេលវិបត្តិកូវីដ-១៩ សូម្បីតែអាមេរិកជាប្រទេសមហាអំណាចក៏មានការខ្វះខាតបរិក្ខារពេទ្យដូចជាម៉ាស់ ជាដើម រហូតស្ទាក់ដេញថ្លៃពាក់កណ្តាលផ្លូវ ឬអាចនិយាយបានម្យ៉ាងទៀតថា សុខចិត្តអោយសម្ព័ន្ធមិត្រថាក្បត់មិត្ត ក៏ថាទៅចុះ ព្រោះតែទាល់ទៅហើយ។

នៅពេលដែលក្រុមប្រទេស មហាអំណាចមនោគមវិជ្ជា និងអឺរ៉ុបជាប់ដៃរើមិនរួច និងកូវិដ ១៩ ងាកទៅមហាអំណាចសេដ្ឋកិច្ចឯណោះវិញបែជាកំណើនសេដ្ឋកិច្ច ស្ទុះឡើងយ៉ាងខ្លាំងលើសពីការរំពឹងទុក ដែលធ្វើអោយ ពួកស្បែក ស មានការបារម្ភយ៉ាងខ្លាំង ដើម្បីបន្ថយល្បឿនរបស់ចិនបាន ពួកគេបានអោយសម្ព័ន្ធមិត្តរបស់ខ្លួនជួយរារាំង គ្រប់រូបភាព ជាពិសេសប្រទេសដែលមានជំលោះដែនកោះ និងសមុទ្រជាមួយចិន ជាពិសេសអោយ តៃវ៉ាន់ដែលជាទីផ្សារអាវុធ អាមេរិកដំឡើងសាច់ដុំដាក់មហាយក្សចិន។ល។

ការបណ្តែតបណ្តោយរបស់មហាអំណាចទីមួយលើលោក(អាមេរិក) ដែលចូលដៃជាមួយចិន ផ្តួលរំលំសហភាពសូវៀត ដោយអាមេរិកគិតថា នៅពេលដែលបង្ហូរវិនិយោគខ្លួន និងបណ្តាប្រទេសសម័្ពន្ធមិត្តចូលទៅចិន វានិងបានផលមកវិញក្រោយបញ្ចប់សង្គ្រាមត្រជាក់ដោយងាយៗ តាមរយៈចិននិងផ្ទុះបាក់បែក ដូចសហភាពសូវៀត។

ការគិតរបស់អាមេរិក គឺខុសស្រឡះ នៅពេលនេះចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចបាត់ទៅហើយ។ក្រោយអាមេរិកឈ្នះសង្គ្រាមត្រជាក់ផ្តួលសហភាពសូវៀតអោយ ខ្ទេចខ្ទី អាមេរិកយល់ថា ពិភពលោក អាមេរិកជាបងធំតែម្នាក់ឯង។ការគិតរបស់អាមេរិកមិនបានប៉ុន្មានផង ចិនបានត្រដែតខ្លួនឡើង ឆ្ពោះទៅដណ្តើម ចំណាត់ថ្នាក់បងធំទី១ ពីអាមេរិក។

ចិន និងអាមេរិក ពួកគេទាំងពីរ ជាមហាអំណាចប្រទាញប្រទង់ ។ពិភពលោកចាប់ពីពេលនេះតទៅគឺពុំមានមហាអំណាចតែមួយនោះឡើយព្រោះថាចិនគឺជាឆ្នាំងបាយពិភពលោកបាត់ទៅហើយ។ទោះបីជាកំណើនសេដ្ឋកិច្ច របស់ចិនហក់ឡើងគ្មានគូរប្រៀបក៏ដោយ ក៏ចិនមិនអាចធ្វើមហាអំណាចតែម្នាក់ឯងបានឡើយព្រោះថា ចិនគឺជាពូជសាសន៍ស្បែកលឿង ភាសារ វប្បធម៌ ពិបាកពួកស្បែកស ទទួលយកបានណាស់ ដូច្នេះមហាអំណាចពិភពលោកមាន២គឺ៖

-អាមេរិកជាមហាអំណាចមនោគវិជ្ជា។

-ចិន គឺជាមហាអំណាចសេដ្ឋកិច្ច ។

ងាកមកបច្ចុប្បន្នភាពវិញ ក្រោយពីឃើញវត្តមានវ៉ាក់សាំងចិនដើរតួរនាទីដ៏សំខាន់ក្នុងបណ្តាប្រទេស ក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ហេតុដូច្នេះហើយទើប មហាអំណាច មនោគមន៍វិជ្ជាចាប់ផ្តើមព្រមលែងវ៉ាក់សាំងជាបណ្តើរ ថ្មីៗនេះ នៅអាមេរិក ក្រុមសិល្បករ សិល្បការិនីនៅ អាមេរិក ចូលរួម ស្វែង រកថវិកា សម្រាប់ យន្តការកូវ៉ាក់របស់ អង្គការ សុខភាពពិភពលោក ក្នុង ការ ទិញវ៉ាក់សាំង បង្ការកូវីដ១៩ ជួយ ក្រុមប្រទេស ក្រីក្រតាមរយៈការប្រគំតន្រ្តី ដ៏ធំមួយ។

សរុបសេចក្តីមក មហាអំណាច សេដ្ឋកិច្ច ចិន គឺជាអ្នកជួយ អង្គការសុខភាពពិភពលោក ដើម្បីអោយយន្តការកូវ៉ាក់មានដង្ហើមដំណើរការទៅបាន។

ដោយ៖ ជា ច័ន្ទបរិបូរណ៌

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង