Yearendyearend1140x150

អបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព ក្រសួងបរិស្ថាន 

ភ្នំពេញ៖ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា​ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង - ដូចសត្វស្លាប។

គួរបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ​ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

ក្រសួងបរិស្ថានបញ្ជាក់ថា ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។

ម្យ៉ាងផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង