Yearendyearend1140x150

កម្មការិនីវ័យ២១ឆ្នាំម្នាក់មកស្រុកនៅ«ខេត្តតាកែវ»រកឃើញវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ រដ្ឋបាលស្រុកគិរីវង់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ម្នាក់ ខណៈពេលនៅក្នុងមណ្ឌលចត្តាឡីកស័ក ដែលជាកម្មការិនីរោងចក្រធ្វើការនៅភ្នំពេញ វិលត្រលប់មកស្រុកនៅខេត្តតាកែវកាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅ។ 

ក្នុងសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភា នេះ នៅមណ្ឌលចត្តាឡីស័កស្រុកគិរីវង់២ (វិទ្យាល័យ សុខ អាន ទន្លាប់) មានករណីវិជ្ជមានកូវីដ-១៩ ម្នាក់ ដែលជាករណីឆ្លងកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» លើស្ត្រីម្នាក់ ឈ្មោះ ញ៉ ស្រីនិត អាយុ ២១ឆ្នាំ មានមុខរបរជាកម្មការិនីកាត់ដេរ នៅ«រោងចក្រយ៉ាក់ជីង ឯ.ក» មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ បានវិលត្រលប់មកស្រុកនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ 

រដ្ឋបាលស្រុកគិរីវង់ បានអំពាវនាវដល់ពលរដ្ឋនានា ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយស្រ្តីជាអ្នកជម្ងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាពព្រះបាទជាន់ជុំ ឬមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ 

ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្តៅខ្លួន ឈឺក ក្អក ត្រូវប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ ០១២ ៣១២ ៨៨៦/ ០៩២ ៦៨០ ៥១៨/ ០៨៩ ៦៦៩ ៦២១/ ០៧០ ៧០០ ៥៧៨។ ជាមួយគ្នានេះ រដ្ឋបាលស្រុក សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តឱ្យបាន ខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និងពាកុំ»៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង