Yearendyearend1140x150

«ផ្លែស្វាយស្រស់»កម្ពុជាចំនួន៨០តោនត្រូវបាននាំចេញទៅចិនជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមអ្នកបច្ចេកទេសត្រួតពិនិត្យគុណស្វាយមុខនាំចេញ។

ភ្នំពេញ៖ ពិធីសម្ផោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាលើកដំបូង ត្រូវបានប្រកាសនៅថ្ងៃទី០៧ ខែឧសភានេះ។ពិធីនេះ មានការចូលរួមពីក្រុមហ៊ុនជាដៃគូពាក់ព័ន្ធជាច្រើន ក្នុងនោះក៏បានវត្តមានរបស់ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិតផងដែរ។

ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន នៅថ្ងៃនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង ហើយជាផ្លែស្វាយមានគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

បើតាមឯកឧត្តម វេង សាខុន សម្រាប់ឆ្នាំ២០២១នេះ កម្ពុជាមានគម្រោងនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ ១០០.០០០ តោន ប៉ុន្តែចំនួននេះវានឹងកើនឡើងច្រើននៅឆ្នាំក្រោយ ដោយសារកម្លាំងនៃការផលិតរបស់កម្ពុជាប្រមានជា១លាន៥សែន ទៅ១លាន ៦សែនតោនក្នុងមួយឆ្នាំ តាមអាកាសធាតុ។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន។

ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានសាទរចំពោះសមិទ្ធផលថ្មីមួយទៀតដែលប្រទេសកម្ពុជា និងចិន សម្រេចបាននេះ ។ឯកឧត្តមសង្ឃឹមថា សមិទ្ធផលនេះប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជាធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។

គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង