Yearendyearend1140x150
Img 0571

ករណីCovid-19 នៅអាមេរិកមានលើសពី ៣២ លានខណៈចំនួនអ្នកស្លាប់មានជាង៥៨ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ចំនួនករណីឆ្លងកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិកមានចំនួនលើសពី ៣២លាននាក់កាលពីថ្ងៃព្រហស្បតិ៍។

ចំនួនករណីរបស់អាមេរិកបានកើនឡើងដល់ ៣២.៦០១.៥៧៦ នាក់ដោយចំនួនអ្នកស្លាប់ឈានដល់ ៥៨០.០២៥ គិតត្រឹមម៉ោង ១៩:២១ ម៉ោងស្តង់ដារភាគខាងកើត (EST) កាលពីថ្ងៃព្រហស្បតិ៍។

ប្រហែល ៥០.០០០ ករណីថ្មី និងការស្លាប់ជាង ៨០០ នាក់ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ធ្វើឲ្យសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីនិងអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា អត្រានៃការឆ្លងកូវីដ-១៩ ក្នុងចំណោមកុមារនិងមនុស្សវ័យជំទង់នៅក្នុងប្រទេសបានកើនឡើងនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍របស់បណ្ឌិត្យសភាផ្នែកកុមារអាមេរិកបានឱ្យដឹងថា ករណីកុមារដែលទើបនឹងឆ្លងថ្មីប្រហែល ៧២.០០០ ករណី ត្រូវបានគេរាយការណ៍នៅក្នុងសប្តាហ៍មុនពីថ្ងៃទី ២២ ដល់ ២៩ ខែមេសាដែលមានប្រហែល ២២ ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍នៅក្នុងប្រទេស។

ក្រុមអ្នកជំនាញបាននិយាយថា កុមារអាយុក្រោម ១៦ ឆ្នាំមិនបានទទួលការចាក់វ៉ាក់សាំងទេ បូករួមជាមួយនឹងការលេចចេញនូវការឆ្លងមេរោគបំលែងថ្មី ការបើកសាលារៀនឡើងវិញ និងការបន្ធូរបន្ថយវិធានការនានា ដែលបណ្តាលឱ្យមានការឆ្លងរាលដាលដល់កុមារ។

ក្រៅពីនេះសហរដ្ឋអាមេរិកមានវ៉ាក់សាំងប្រមាណ ៨០០ លានដូស ត្រឹមខែមីនា ដែលប្រជាជនជាង ៤០០ លាននាក់អាចនឹងទទួលបានវ៉ាក់សាំងនេះ។ ទោះយ៉ាងណាប្រជាជនអាមេរិកមានប្រមាណតែ ៣៣០ លាននាក់ ដែលមានន័យថា ដូសនៃវ៉ាក់សាំងជាច្រើន នឹងមិនត្រូវបានប្រើប្រាស់ទេ។

កាលពីថ្ងៃទី ២៦ ខែមេសា សេតវិមានបាននិយាយថា ខ្លួននឹងលើកយកការរឹតត្បិតលើការនាំចេញវត្ថុធាតុដើមវ៉ាក់សាំង និងចែកចាយវ៉ាក់សាំង AstraZeneca ចំនួន ៦០ លានដូសជាមួយប្រទេសដទៃទៀត ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង